កីឡាកររហស្សនាមនាគចម្បាំងលន បញ្ញា នឹងត្រូវឆ្លងដែនចេញទៅប្រកួតនៅប្រទេស បារាំង នាខែក្រោយ ថ្ងៃ សៅរិ៍ ទី ២០ ខែ មិថុនា ឆ្នាំ ២០២៦ ដោយត្រូវជួបជាមួយកីឡាករម្ចាស់ផ្ទះ DANY NJIBA។
កីឡាករកម្រិត A របស់ កម្ពុជា រហស្សនាមនាគចម្បាំងលន បញ្ញា នឹងត្រូវចេញទៅប្រកួតនៅប្រទេសបារាំង ក្នុងកម្មវិធី Rahu Fight IV នាចុងខែ កុម្ភៈ ឆ្នាំ ២០២៦ ដោយត្រូវជួបកីឡាករម្ចាស់ផ្ទះបារាំង Mohamed Cheikh ដែលជាលំដាប់ A ក្នុងទម្ងន់ ៦៧ គីឡូក្រាម។
កីឡាករ លន បញ្ញា ដែលជើងខ្លាំងលើប្រភេទទម្ងន់ ៦៧គីឡូក្រាមនៅកម្ពុជា មិនទទួលថាខ្លួនល្អដាច់គេ ឬល្អដល់កំពូលប្រចាំស្រុកខ្មែរនោះទេ ពោលសព្វថ្ងៃប៉ះបរទេសល្មមៗនោះទេ ដូច្នេះមិនចាត់ទុកថាខ្លួនខ្លាំងបំផុតនោះឡើយ
កីឡាករដើមកំណើតមកពីខេត្តព្រៃវែង លន បញ្ញា សមត្ថភាពកំពុងឈានដល់កម្រិតកំពូលដូចនេះបើបានចេញប្រឡូកលើសង្វៀនធំៗជុំវិញពិភពលោកគឺជារឿងល្អមួយក្នុងការផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ
កីឡាករ លន បញ្ញា ប្រកាសភ្លាមៗតែម្ដងយកខ្សែក្រវាត់អន្តរជាតិ WKN ដែលទើបឈ្នះនេះទៅជួបវីរកងទ័ពនៅឯព្រំដែនដើម្បីបានថតលេងទុកជាអនុស្សាវរីយ៍ផង និងយកសម្ភារប្រើប្រាស់ ស្បៀង ទៅឧបត្ថម្ភជាមួយផងដែរ។
លន បញ្ញា បានក្លាយជាកីឡាករកម្ពុជាទី១សម្រាប់ការទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក WKN បន្ទាប់ពីបានផ្តួលកីឡាកររម៉ារ៉ុក Zakaria
លន បញ្ញា បានក្លាយជាកីឡាករកម្ពុជាទី១ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក WKN ដោយត្រូវតទល់នឹងកីឡាកររម៉ារ៉ុក