ខ្លឹមសារនៃវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ «ប្រជាពលរដ្ឋខ្មែរមិនត្រូវបាននិរទេសឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយលើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅបរទេសត្រូវបានរដ្ឋគាំពា ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់»។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចទទួលយក និងអនុម័តបញ្ចូលសំណើសុំធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤នីតិកាលទី៧ ថ្ងៃទី១១ ខែកក្កដា ខាងមុខ។
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ សភាជាតិនឹងបើកកិច្ចប្រជុំវិសាមញ្ញដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញាបើកឱកាសដល់ការដកសញ្ញាតិខ្មែរណាដែលចូលដៃជើងជាមួយបរទេសបំផ្លាញកម្ពុជា។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្ដីព្រាងច្បាប់ទាំងមូល...
ការកំណត់យ៉ាងដូច្នេះ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ...
សមាជិក សមាជិកា នៃសមាគមអចលនទ្រព្យសកល សូមសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការពិភាក្សា និងសម្រេចអនុម័តរបស់រដ្ឋសភានៃព្រះរាជាណាចក្រ....
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលរួចហើយនូវសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា...