Connect with us

បច្ចេកវិទ្យា

គួរធ្វើយ៉ាងណា ពេលឃើញព័ត៌មានក្លែងក្លាយអំពីជំងឺកូវីដ-១៩?

បានផុស

នៅ

ក្នុងវិបត្តិរាតត្បាតសកលជំងឺកូវីដ-១៩ ព័ត៌មានក្លែងក្លាយ ប្រឌិត ពន្លើស បំប៉ោង មានពាសពេញបណ្តាញសង្គមដែលផ្សាយចេញពីជនអនាមិកនិងជនឆ្លៀតឱកាសមួយចំនួន។ សកម្មភាពអគតិនេះបានបំពុលនិងបង្ករការភាន់ច្រឡំជាច្រើន ដែលជាហេតុធ្វើឱ្យបណ្តាញសង្គមលែងក្លាយជាទំនុកចិត្តនៃការតាមដានព័ត៌មាន។ ដើម្បីលុបបំបាត់ព័ត៌មានមិនពិតនិងរក្សាសុវត្ថិភាពរបស់មនុស្សជាទីស្រលាញ់​ ដូច្នេះប្រសិនបើអ្នកបានអានឬមើលព័ត៌មានក្លែងក្លាយអំពីជំងឺកូវីដ-១៩នេះ សាកល្បងធ្វើតាមចំនុចទាំងនេះ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.កុំផ្សាភ្ជាប់ជាមួយការបង្ហោះនោះ

មានន័យថា ករណីអ្នកឃើញព័ត៌មានប្រឌិតនោះហើយ សូមកុំបញ្ចេញយោបល់ (Comment) ឆ្លើយតប (Reply) ចែករំលែក (Share) និងដកស្រង់សម្តីឬព័ត៌មាន (Quote) ពីព័ត៌មាននោះឱ្យសោះ។

២.ប្លុកចោល (Block)

កុំទុកឱ្យបណ្តាញសង្គមអ្នកបំពុលដោយព័ត៌មាននោះឱ្យសោះ។ ការប្លុកទំព័រហ្វេសប៊ុកផេក ឬគណនីនោះចោល ពិតជាជួយដល់ការទទួលបានព័ត៌មាន និងមិនធ្វើឱ្យប៉ះពាល់អារម្មណ៍និងដំណើរការខួរក្បាលរបស់អ្នក។

៣.Report ភ្លាមកុំចាំយូរ

ការ Report ផុសនោះ ប្រៀបបីដូចជាការជួយដល់សង្គមច្រើនមែនទែន ព្រោះក្រុមហ៊ុនបណ្តាញសង្គមអាចមានសិទ្ធលុបចោល ឬប្លុកការបង្ហោះរបស់ទំព័រហ្វេសប៊ុកផេកឬគណនីមួយនោះភ្លាមៗ។ នេះជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងនាមជាអ្នកប្រើប្រាស់បណ្តាញសង្គមប្រកបដោយវិជ្ជាជីវៈ។

៤.ផ្ញើសារជាលក្ខណៈឯកជន

ចំនុចនេះប្រសិនបើអ្នកបានប្រទះឬឃើញមនុស្សដែលអ្នកស្គាល់ចែករំលែកព័ត៌មានមិនពិតទាំងនោះ សូមកុំទាន់ Report ពួកគេ ពេលខ្លះពួកគេមិនបានដឹងថានោះជាព័ត៌មានក្លែងក្លាយឡើយ។ វិធីល្អសូមផ្ញើសារ Private ទៅកាន់គាត់និងក្រើនរំលឹកឱ្យបង្កើនការប្រុងប្រយ័ត្ន និងណែនាំឱ្យគាត់គួរតែ Report និង លុបចោលព័ត៌មាននោះចេញ។

៥.ចែករំលែកពីផេកផ្លូវការជំនួសវិញ

ជំនួសព័ត៌មានក្លែងក្លាយ អ្នកអាចចែករំលែកព័ត៌មានពីផេកផ្លូវការ ផេកដែលមានសញ្ញាធីកពណ៌ផ្ទៃមេឃឬហៅថា ផេក Verified ដែលចុះផ្សាយនូវព័ត៌មានមានប្រភពច្បាស់លាស់ មានអំណះអំណាងត្រឹមត្រូវ ព័ត៌មានលម្អិត មានកាលបរិច្ឆេទជាក់លាក់ ឈ្មោះអ្នកនិពន្ធ ជាដើម៕

រួមគ្នាបញ្ឈប់ព័ត៌មានក្លែងក្លាយទាំងអស់គ្នា…!

អត្ថបទដោយ៖ Jacqueli

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម