Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន

បានផុស

នៅ

ថ្មីៗនេះក្នុងទីផ្សាររថយន្តប្រទេសកម្ពុជា បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើប្រភេទរថយន្ត Off-Road Pick Up ដែលទើបតែមានវត្តមានថ្មីនៅប្រទេសកម្ពុជា ដែលមួយម៉ូឌែលក្នុងចំណោមនោះ គឺជាកំពូលរថយន្ត Off-Road ប្រចាំក្រុមហ៊ុនរថយន្ត Ford នោះគឺ Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ដែលម៉ូឌែល Ranger Raptor នេះត្រូវបានមហាជន និងជាពិសេសប្រិយមិត្តដែលតែងតែនិយមគាំទ្រវិស័យយានយន្តសរសើរមិនដាច់ពីសមត្ថភាពរបស់រថយន្តមួយនេះក្នុងរយៈពេល 3 ឆ្នាំជាប់ៗគ្នារួចមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រីឯឆ្នាំនេះវិញ ក្រុមហ៊ុន Ford នៅតែបន្តធ្វើឲ្យអ្នកគាំទ្រកាន់តែពេញចិត្តលើសឆ្នាំមុនៗទៀត ជាមួយនឹងការផ្លាស់ប្តូររូបរាងថ្មីទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងយ៉ាងទាក់ទាញរហូតដល់ទៅ​ 5 ចំណុចដូចជា៖

–  ចំណុចទី 1 កែប្រែថ្មីទាំងស្រុងនោះគឺ តែមស្ទីកគ័រ ពណ៍ខ្មៅ លាយជាមួយពណ៍ក្រហម ដែលមានចាប់តំាងពីផ្នែកខាងមុខ ដំបូល ផ្នែកចំហៀងទាំងសងខាង រហូតដល់ផ្នែកខាងក្រោយ ដែលមើលទៅមានភាពស្ព័រខ្លាំងមែនទែន

–   ចំណុចទី 2 ស៊ុមចង្កៀងផ្នែកខាងមុខក៏បានបន្ថែមនូវឆ្នូតពណ៍ខ្មៅ កាន់តែអំណាច

–  ចំណុចទី 3 កាងផ្នែកខាងមុខត្រូវបានកែប្រែថ្មីដោយផ្នែកខាងក្រោមត្រូវបានក្រូម៉េដោយពណ៍ ទឹកប្រាក់ មិនតែប៉ុណ្ណោះ ថែមទាំងបានបន្ថែមនូវទំពក់ធ្ពក់ពណ៍ ក្រហម ចំនួន 2 ដែលមើលទៅកាន់តែមានភាពទាក់ទាញ

–   ចំណុចទី 4 ផ្នែកខាងក្រោយបានបំពាក់បន្ថែមនូវកាងស្ព័រខាងក្រោយ (Sport Bar) ដ៏រឹងមាំពណ៍ខ្មៅ

–   ចំណុចទី 5 ផ្នែកខាងក្នុងទាំងមូលបានរំលេចដោយពណ៍ខ្មៅ លាយជាមួយថ្នេរពណ៍ក្រហម ដែលមើលទៅកាន់តែមានអនុភាព ថាមពល និងកាន់តែផ្តល់នូវទំនុកចិត្តរាល់ពេលបើកបរ

ក្រៅពីចំណុចផ្លាស់ប្តូរថ្មីទាំង 5 នេះ ចំណុចពិសេសដែលជាភាពលេចធ្លោរបស់រថយន្ត​ Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ដែលទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ និងលើកសរសើរមិនដាច់ពីមាត់នោះរួមមាន៖

–   ជារថយន្ត Pick Up ដំបូងគេបង្អស់ក្នុងទីផ្សារប្រទេសកម្ពុជាដែលបានបំពាក់មកជាមួយម៉ាស៊ីនជំនាន់ថ្មី 2.0L Bi-Turbo ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 213 PS និងកម្លាំងរមួលដល់ទៅ 500Nm និងប្រអប់លេខ 10 វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូ មិនតែប៉ុណ្ណោះថែមទាំងបានបំពាក់នូវ Paddle Shift នៅជាប់នឹងដៃចង្កូតដែលអ្នកបើកបរអាចថែមថយលេខបានយ៉ាងងាយស្រួល

–         ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System) អាចជួយសម្រួលដល់ការបើកបរនូវជម្រើសផ្លូវ 6 ប្រភេទផ្សេងគ្នាដូចជា៖ ការបើកបរនៅលើផ្លូវធម្មតា ការបើកបរបែបស្ព័រ ផ្លូវដែលមានស្ថានភាពព្រិល/មានគ្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់/ដីភក់ ផ្លូវដែលមានដុំថ្មធំៗ/គ្រួស និងចុងក្រោយគឺ Baja Mode ដែលផលិតឡើងយ៉ាងពិសេសសម្រាប់តែរថយន្ត Ford Raptor ដោយ Mode នេះប្រើសម្រាប់ការបើកបរនៅលើផ្លូវដែលមានឧបសគ្គច្រើន ឬផ្លូវ Off-Road តែអាចបើកបរល្បឿនលឿនបាន

–   បំពាក់ជូនបូម FOX Racing Shox ដែលជាប្រភេទបូមរថយន្តសម្រាប់ Off-Road ដែលមានប្រវត្តិមកពីសហរដ្ឋអាមេរិក និងមានភាពល្បីល្បាញអស់រយៈពេលជាង 40 ឆ្នាំមកហើយ

–    ប្រព័ន្ធជើងក្រោមត្រូវបានផលិតឡើងដោយដែកថែបពិសេសដ៏រឹងមាំ (HSLA)

–   អាចចុះទឹកបានជម្រៅ 850mm លើសគេ (850mm Water Wading) ដោយបច្ចុប្បន្ននេះក្នុងទីផ្សារប្រទេសកម្ពុជាគឺមានតែរថយន្ត Ford Ranger Raptor តែមួយគត់ដែលមានសមត្ថភាពបើកកាត់ទឹកបានដល់ជម្រៅ 850mm នេះ

រថយន្ត Ford Ranger Raptor ក៏មានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយជាច្រើនទៀតដូចជា៖

–  ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)

–   ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)

–   ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)

–   ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control)

–   កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)

–   សេនសឺផ្នែកខាងក្រោយនៃរថយន្តចំនួន 4 គ្រាប់ (4 Sensors)

ដូច្នេះគេជឿជាក់ថារថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 នឹងមកអង្រួនទីផ្សាររថយន្តនៅប្រទេសកម្ពុជាជាក់ជាមិនខាន ជាមួយនឹងតម្លៃដ៏សមរម្យត្រឹមតែ $73,000 ប៉ុណ្ណោះ ​​​​​​​​​​​ដែលស័ក្តិសមជាមួយរថយន្តដែលមានរូបរាង និងសមត្ថភាពអស្ចារ្យលើសគេនេះ។ មិនតែប៉ុណ្ណោះថែមទាំងមានក្នុងស្តុកស្រាប់ជាមូយនឹងជម្រើសច្រើនពណ៍ដូចជា៖ ស ខ្មៅ ប្រផេះ និងខៀវ ដូច្នេះអតិថិជនមិនចាំបាច់រង់ចាំយូរគឺទិញភ្លាម អាចយករថយន្តទៅប្រើប្រាស់បានភ្លាម។ រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ត្រូវបានតាំងបង្ហាញនៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford គ្រប់សាខា ដូច្នេះអតិថិជនទាំងអស់អាចអញ្ជើញទៅសាកសួរព័ត៍មាន និងទទួលយកបទពិសោធន៍ថ្មីជាមួយនឹងការបើកបរសាកល្បងរថយន្តនេះនៅតាមបណ្តាសាខាដូចជា៖

·អគារតាំងបង្ហាញរថយន្ត Ford សាខាព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773

· អគារតាំងបង្ហាញរថយន្ត Ford សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939

·អគារតាំងបង្ហាញរថយន្ត Ford សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935

·អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357

·អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services