ព័ត៌មានអន្ដរជាតិ
២ ខែដើមឆ្នាំនេះ ចិន លក់រថយន្តជាង ៤ លានគ្រឿងកើន ១១.១ ភាគរយ
ការលក់រថយន្តរបស់ប្រទេសចិនបានកើនឡើងដល់ ១១.១ ភាគរយក្នុងរយៈពេល ២ ខែដំបូងនៃដើមឆ្នាំ ២០២៤ នេះ ដែលស្មើនឹងការលក់ចេញរថយន្តប្រមាណ ៤.០៣ លានគ្រឿង ។ នេះបើតាមចុះផ្សាយរបស់សារព័ត៌មានចិន Xinhua កាលពីថ្ងៃទី១១ ខែមីនាកន្លងទៅ ។

ទិន្នន័យពីសមាគមផលិតរថយន្តចិនបានបង្ហាញកាលពីថ្ងៃចន្ទថា រយៈពេលដូចគ្នានាឆ្នាំមុនពោលគឺពីខែមករាដល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ការបញ្ចេញរថយន្តលក់បានកើនឡើង ៨.១ ភាគរយដែលស្មើនឹងការលក់ឡានចេញប្រមាណ ៣.៩២ លានគ្រឿង ។ អ្វីដែលគួរកត់សម្គាល់គឺ ការបញ្ចេញលក់រថយន្តប្រភេទដឹកអ្នកដំណើរក៏កើនឡើងពី ៣.៣៦ លានគ្រឿង ដល់ ៣.៤៥ លានគ្រឿង ដែលមានកំណើនពី ៧.៩ ភាគរយទៅ ១០.៦ ភាគរយធៀបក្នុង១ឆ្នាំ ។
ដោយឡែកការបញ្ចេញប្រភេទឡានដឹកទំនិញកើនឡើង ៩ ភាគរយស្មើនឹង ៥៦០,០០០ គ្រឿងធៀបក្នុង១ឆ្នាំ ខណៈពេលដែលការលក់វិញកើន ១៤.១ ភាគរយធៀបក្នុង១ឆ្នាំ ដែលលក់កើនដល់ ៥៧៥,០០០ គ្រឿង ។

សម្រាប់រថយន្តប្រភេទប្រើថាមពលអគ្គិសនីរបស់ចិន ក៏មានការលូតលាស់ទៅមុខរយៈពេលពីរខែនេះដែរ។ ប្រទេសចិនបានផលិតសរុបកើនដល់ ១.២៥ លានគ្រឿង ដោយការផលិតកើនបាន ២៨.២ ភាគរយធៀបនឹងឆ្នាំមុន ហើយការលក់វិញក៏កើនបាន ២៩.៤ ភាគរយស្មើនឹង ១.២១ លានគ្រឿង ។
បើតាមទិន្នន័យពីប្រភពសមាគមផលិតរថយន្តចិនដដែលបានឲ្យដឹងថា សម្រាប់ការនាំចេញទៅក្រៅប្រទេសរបស់ចិន កើនដល់ ៨២២,០០០ គ្រឿងក្នុងរយៈពេលពីរខែនេះ ដែលកើនឡើង៣០.៥ ភាគរយបើធៀបនឹងឆ្នាំមុន ៕
ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


