Connect with us

បច្ចេកវិទ្យា

ការទន្ទឹងរង់ចាំ​ត្រូវបាន​បញ្ចប់​! Redmi Note 11 ស្មា​ត​ហ្វូ​ន​កំពូល​របស់ Xiaomi មាន​វត្តមាន​ជា​ផ្លូវការណ៍​នៅ​ប្រទេស​កម្ពុជា​ហើយ​

បានផុស

នៅ

​ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់​កំពូល Xiaomi បានរៀបចំ​កម្មវិធី​បើក​បង្ហាញ​វត្តមាន​របស់​ស្មា​ត​ហ្វូ​ន​កំពូល​របស់ខ្លួន​គឺ Redmi Note 11 ជា​ផ្លូវការ​ណ៍ហើយ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ​ថ្មីៗ​នេះ ដោយមាន​ការចូលរួម​ដោយ​កីឡាករ​បាល់ទាត់​អាជីព​សង្ហារ​ដ៏​ល្បី​គឺ​លោក Thierry Chantha Bin ក្នុងនាម​ជា​ភ្ញៀវកិត្តិយស​ពិសេស​សម្រាប់​ព្រឹត្តិការ​ណ៌​ដ៏​អស្ចារ្យ​នេះ​ផងដែរ​។ ស្មា​ត​ហ្វូ​ន​នេះ​គឺមាន​តម្លៃ $199 សម្រាប់​ទំហំ RAM 4GB និង​មេម៉ូរី 64GB និង​ជម្រើស​មួយទៀត RAM 6GB ជាមួយ​មេម៉ូរី​ដល់​ទៅ 128GB តម្លៃ​ត្រឹមតែ $229 ប៉ុណ្ណោះ ពិតជា​តម្លៃ​ដ៏​ពិសេស​ពិតមែន​បើ​ធៀប​ទៅនឹង​សមត្ថភាព​ដ៏​ខ្លាំង​របស់​វា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន Xiaomi បានអោយដឹងថា​ម៉ូ​ឌែ​ល Redmi Note 11 នេះ​បំពាក់​នូវ​កាមេរ៉ា AI ដល់​ទៅ ៤​គ្រាប់ ក្នុងនោះ​មាន​កាមេរ៉ា​គោល​ទំហំ 50MP កាមេរ៉ា ultra-wide 8MP និង​ទំហំ​2MP សម្រាប់​កាមេរ៉ា Macro ក៏ដូចជា​កាមេរ៉ា Depth sensor ផងដែរ លើសពីនេះ Redmi Note 11 ក៏​បំពាក់​នូវ​កាមេរ៉ា​មុខ​ទំហំ​ដល់​ទៅ 13MP ទៀតផង​។ ចំពោះ​បន្ទះ​ឈី​ប​វិញ​គឺ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​ប្រើប្រាស់​បន្ទះ​ឈី​ប Qualcomm Snapdragon 680 ជា​ប្រភេទ​បន្ទះ​ឈី​ប​ដែលមាន​សមត្ថភាព​ខ្លាំង​បើ​ប្រៀប​ទៅនឹង​ស្មា​ត​ហ្វូ​ន​ផ្សេង​ដែលមាន​តម្លៃ​ប្រហែល​នេះ​របស់​ក្រុមហ៊ុន​ដែលជា​ដៃគូ​ប្រកួតប្រជែង​របស់ Xiaomi ព្រោះ​វា​ជា​បច្ចេកវិទ្យា​ប្រតិ​ប​តិ​ការ 6mn ដែល​បានធ្វើ​ការអភិវឌ្ឍ​ទៅលើ​អាយុកាល​នៃ​ថ្ម​ផងដែរ​។ ចំណែកឯ​អេក្រង់​វិញ​គឺមាន​ទំហំ 6.43 អ៊ី​ញ​កម្រិត 90Hz អាច​មើល​និង​អូស​បាន​យ៉ាង​លឿន លើសពីនេះ​វា​ជា​អេក្រង់​ប្រភេទ FHD+ AMOLED DotDisplay ផលិត​និង​បង្កើន​គុណភាព​ពណ៌​អោយមាន​ភាពច្បាស់​ត្រជាក់​ភ្នែក ពន្លឺ​អេក្រង់ 1000 nits ដែល​អ្នកប្រើប្រាស់​នៅតែ​អាច​អាន​អក្សរ​នៅលើ​អេក្រង់​បាន​ច្បាស់​ទោះ​ស្ថិតក្រោម​ពន្លឺ​ថ្ងៃ​ក៏ដោយ លើសពីនេះ​វា​ក៏​ជួយ​សន្សំសំចៃ​ថាមពល​ថ្ម​ផងដែរ​។ បើ​និយាយ​ពី​កម្លាំង​សាក​ថ្ម​វិញ Redmi Note 11 មាន​កម្លាំង​សាក 33W Pro fast charging សាក​ថ្ម 5000mAh ពេញ 100% ប្រើពេល​ត្រឹមតែ ១​ម៉ោង​ប៉ុណ្ណោះ ហើយ​ដុំ​សាក​ល្បឿន​លឿន 33W Pro fast charging នេះ​ក៏មាន​ភ្ជាប់​មក​នៅក្នុង​ប្រអប់​រួចជាស្រេច​ដោយ​មិនចាំបាច់​អោយ​អតិថិជន​ទាំងអស់​ត្រូវ​ស្វែងរក​ទិញ​ឡើយ​។ ចំពោះ​ការ​រចនា​ម៉ូត​វិញ​គឺ​ពិត​ជាមាន​ភាពទាន់សម័យ​និង​ទាក់ភ្នែក​ជាមួយនឹង​ជម្រើស​ពណ៌​ដល់​ទៅ ៣​ដូចជា Graphite Gray, Twilight Blue និង Star Blue ដែលមាន​ទម្ងន់​ត្រឹមតែ 179g តែប៉ុណ្ណោះ​។

Redmi Note 11 នឹងមាន​ដាក់លក់​នៅ Xiaomi Store, Xiaomi Zone, ដៃគូរ​សហការ Online ដែលមាន​ដូចជា Smile Shop, La Rue, Egets, & L192 ចាប់ពី​ថ្ងៃនេះ ព្រមទាំង​ដាក់លក់​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី​១៣​តទៅ​។

សម្រាប់​ពត៌មាន​លំអិត សូម​តាមដាន​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Xiaomi Cambodia

​អំពី​ក្រុមហ៊ុន Xiaomi ​ក្រុមហ៊ុន Xiaomi បង្កើតឡើង​នៅក្នុង​ខែមេសា ឆ្នាំ 2010 ហើយ​វា​ក៏​ស្ថិតនៅក្នុង​បញ្ជី​នៃ​ក្រុមប្រឹក្សាភិបាល​ភាគហ៊ុន​របស់​ហុងកុង​ផងដែ​នៅ​ថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 (1810.HK) ។ ក្រុមហ៊ុន Xiaomi គឺជា​ក្រុមហ៊ុន​អ៊ីនធឺណិត​ដែលមាន​ស្មា​ត​ហ្វូ​ន និង Hardware ឆ្លាត​វៃ​ដែល​អាចធ្វើ​ការតភ្ជាប់​ជាមួយនឹង​ឧបករណ៍ IoT ជា​ស្នូល​របស់ខ្លួន​។​

​ជាមួយនឹង​ចក្ខុវិស័យ​នៃ​ការ​ក្លាយជា​មិត្តភក្តិ​ជាមួយនឹង​អ្នកប្រើប្រាស់​របស់ខ្លួន និង​ការ​ក្លាយខ្លួនជា​ក្រុមហ៊ុន​មួយ​ដែល​ស្ថិតនៅក្នុង​បេះដូង​របស់​អ្នកប្រើប្រាស់​ជា​ច្រើ​នោះ ក្រុមហ៊ុន Xiaomi ប្តេជ្ញាចិត្ត​នៅក្នុង​ការ​ផ្តល់នូវ​ភាព​ច្នៃប្រឌិត​កាន់តែ​អស្ចារ្យ​បន្ថែមទៀត​ជាម​យ​នឹង​ការផ្តោត​ទៅលើ​គុណភាព និង​ប្រសិទ្ធិភាព​នៃ​ការប្រើប្រាស់​។ ក្រុមហ៊ុន​នេះ ខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្កើត​នូវ​ផលិតផល​ជាច្រើន​ដ៏​អស្ចារ្យ​ជាមួយនឹង​តម្លៃ​ដ៏​ល្អ​បំផុត​ដែល​អនុញ្ញាតអោយ​អ្នក​គ្រប់គ្នា​រីករាយ​ជាមួយនឹង​ជីវិត​កាន់តែ​ប្រសើរ​ជាង​មុន​តាមរយៈ​នូវ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​ទាំងនេះ​។

Xiaomi បច្ចុប្បន្ននេះ គឺជា​ក្រុមហ៊ុន​ម៉ាក​យីហោ​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​ចំណាត់ថ្នាក់​ទី 3 នៅលើ​ពិភពលោក នៅក្នុង​ឆ្នាំ 2021 នេះហើយ​ក៏​ជា​ក្រុមហ៊ុន​ដែល​នាំមុខគេ​ទៅលើ​ឧបករណ៍ IoT របស់​ពិភពលោក​ផងដែរ ជាមួយនឹង​ឧបករណ៍​ឆ្លាត​វៃ​ច្រើនជាង 289.5 លាន (​មិន​រាប់បញ្ចូល​នូវ​ស្មា​ត​ហ្វូ​ន និង​កុំព្យូទ័រ​យួរដៃ​) ដែល​ធ្វើ​ការតភ្ជាប់​គ្នា​នោះ​។ ពេលនេះ ផលិតផល​ជាច្រើន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Xiaomi គឺមាន​វត្តមាន​នៅក្នុង​ប្រទេស​ជាង 90 និង​តំបន់​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក និង​កំពុងតែ​នាំមុខគេ​ថែមទៀត​នៅលើ​ទីផ្សារ​។

នៅ​ខែសីហា​ឆ្នាំ 2020 ក្រុមហ៊ុន​បានធ្វើ​ពួក​យេ​ី​ង​បាន​ឈរជើង​ក្នុង​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន Fortune Global 5០០ ជា​លើក​ទី 2 ដែល​ជាប់​ចំណាត់ថ្នាក់​ទី 422 ដែល​កើនឡើង 46 កន្លែង​បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​។ ពួកយើង​ក៏​ជាប់​ចំណាត់ថ្នាក់​ទី 7​ក្នុងចំណោម​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​ត​នៅក្នុង​បញ្ជី​ផងដែរ​។

​ក្រុមហ៊ុន Xiaomi គឺជា​ធាតុ​ផ្សំ​នៃ Hang Seng Index, Hang Seng China Enterprises Index and Hang Seng TECH Index. សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន​សូម​ចូលទៅ​កាន់​គេហទំព័រ https://blog.mi.com/en/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម