ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ស្នើ WhatsApp ឱ្យដកបទប្បញ្ញត្តិចែករំលែកទិន្នន័យផ្ទាល់ខ្លួន ជាមួយអ្នកប្រើ Facebook
(ញ៉ូវដេលី)៖ ក្រសួងបច្ចេកវិទ្យាឥណ្ឌា បានស្នើដល់ក្រុមហ៊ុន WhatsApp ឱ្យដកគោលការណ៍ ឬបទប្បញ្ញត្តិថ្មីរបស់ខ្លួន ដែលតម្រូវឱ្យមានការចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ជាមួយនឹង Facebook ដែលបទប្បញ្ញត្តិថ្មីនេះត្រូវបានប្រកាសកាលពីដើម ខែ មករា។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
យោងតាមសំណើបានបញ្ជាក់ថា ការដាក់ចេញនូវគោលការណ៍របស់ WhatsApp បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកប្រើប្រាស់ នៅក្នុងប្រទេសឥណ្ឌា ជាពិសេសវាអាចបង្កជាហានិភ័យណាមួយ ដោយសារតែការចែករំលែកនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ជាមួយនឹងបណ្ដាញសង្គម Facebook គឺជារឿងដែលរំលោភសិទ្ធិឯកភាព។
ក្រសួងអេឡិចត្រូនិច និងបច្ចេកវិទ្យាព័ត៌មាន បានផ្ញើលិខិតទៅកាន់ លោក Will Cathcart នាយកប្រតិបត្តិ WhatsApp ឱ្យពិចារណាឡើងវិញនូវការដាក់ចេញបទប្បញ្ញត្តិថ្មីនេះ ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព និងសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់ដូច្នេះ រដ្ឋាភិបាលស្នើឱ្យដកបទប្បញ្ញត្តិនេះចេញ បើមិនដូច្នេះទេឥណ្ឌានឹងអនុវត្តតាមវិធានការនៃច្បាប់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន WhatsApp មានអ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា ចំនួន ៤០០លាននាក់ ហើយក៏ជា កន្លែង ដែល WhatsApp អាចរកចំណូលបានច្រើនពីមុខងារសេវាកម្មទូទាត់ប្រាក់តាមអនឡាញផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


