បច្ចេកវិទ្យា
ពង្រឹងសុវត្ថិភាពគណនីបណ្តាញទំនាក់ទំនងសង្គម តែមើលរំលងសុវត្ថិភាព Gmail ជាកំហុសដ៏ធំ
ជាទូទៅ នៅពេលដែលបង្កើតគណនីបណ្តាញទំនាក់ទំនងសង្គម យើងច្រើនតែប្រើ Gmail ទៅបង្កើត ហើយ Gmail បានក្លាយជាការផ្សារភ្ជាប់មួយដ៏សំខាន់ សម្រាប់គណនីបណ្តាញទំនាក់ទំនងសង្គមរបស់យើង ដែលអាចជួយ reset password និងកំណត់មុខងារសុវត្ថិភាព លើគណនីទាំងនោះបានផងដែរ។

អ្នកប្រើប្រាស់កម្មវិធីលើប្រព័ន្ធអនឡាញមួយចំនួន ច្រើនខ្វាយខ្វល់ពីការកំណត់មុខងារសុវត្ថិភាពលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក IG និងកម្មវិធីផ្សេងទៀត ដោយយល់ឃើញថា វាអាចជួយការពារពីការ Hack តែមិនបានយកចិត្ត ទុកដាក់លើបណ្តាញដែលផ្សារភ្ជាប់នឹងគណនីទាំងអស់នោះទៅវិញ។
បើទោះបីជាមានការការពារលើមុខងារសុវត្ថិភាព លើប្រព័ន្ធប្រតិបត្តិការ ឬគណនីបណ្តាញទំនាក់ទំនងសង្គមក៏ដោយ ប៉ុន្តែដាច់ខាត មិនត្រូវប្រហែសចំពោះ Gmail ឡើយ ព្រោះទូទៅហើយ សម្រាប់អ្នកដែលបង្កើត Gmail គឺដើម្បីប្រើប្រាស់ក្នុងការបញ្ជូនឯកសារ ឆ្លើយឆ្លងគ្នា និងភ្ជាប់ជាមួយកម្មវិធីផ្សេងៗ សូម្បីតែគណនី ក្នុងកម្មវិធីធនាគារតាមប្រព័ន្ធអនឡាញ។ បើសិនជាលោកអ្នក មានទម្លាប់ប្រើ Gmail មួយ ភ្ជាប់ជាមួយគ្រប់គណនីគ្រប់កម្មវិធី ចាំបាច់បំផុត ដាក់មុខងារសុវត្ថិភាពឥលូវនេះ។

ចំពោះការពង្រឹងលើប្រព័ន្ធសុវត្តិភាពលើ មិនជាខុសគ្នានឹងការកំណត់លើកម្មវិធីផ្សេងឡើយ ដោយកំណត់លើមុខងារ Two-Factor Authentication; ប្រើប្រាស់លេខសម្ងាត់ដែលមិនងាយឱ្យគេទាយដឹង និងបញ្ចូល លេខទូរស័ព្ទផ្ទាល់ខ្លួន សម្រាប់ Verify ឬអាចបន្ថែម Email មួយទៀត ដែលគ្រប់គ្រងលើ Gmail របស់យើងបាន៕
អត្ថបទ៖ សុធា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


