បច្ចេកវិទ្យា
រថយន្តនីសាន់ NAVARA ស៊េរីថ្មី រឹងមាំ ទំនើប ទាន់សម័យ
ការពិពណ៌នានៃរថយន្តនីសាន់NAVARA

ជាមួយ និងកេរដំណែល ដែលមានអាយុកាលជាង ៨០ ឆ្នាំ កេរ្តិ៍ឈ្មោះរបស់រថយន្តនីសាន់ Navara មានភាពល្បីរន្ទឺយ៉ាងខ្លាំងនៅតំបន់ Dunes នៃវាលខ្សាច់សាហារ៉ា និងតំបន់ព្រៃនៃប្រទេសថៃរហូតដល់តំបន់ជីករ៉ែប្រទេសឈីលី នៅទ្វីបអាមេរិកខាងត្បូងនៃរយៈកម្ពស់ ៤០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ការរចនាតួដ៏រឹងមាំរបស់រថយន្ដ Pick Up ធ្វើឲ្យវាអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ និងមានឯករាជ្យភាពទៅគ្រប់ទីកន្លែងប្រកបដោយទំនុកចិត្ត។ រថយន្តនីសាន់ Navara ទទួលបានពានរង្វាន់តាមរយៈបច្ចេកវិទ្យាទំនើបៗរួមមានមុខងារវៃឆ្លាត និងប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុន Nissan ។
រថយន្តនីសាន់ NAVARA ស៊េរីថ្មីត្រូវបានណែនាំមុនដំបូងនៅក្នុងប្រទេសថៃ ក្នុងខែវិច្ឆិកាឆ្នាំ២០២០ ក្រុមហ៊ុន Nissan Motor នឹងវិនិយោគទឹកប្រាក់ចំនួន ៣២៨ លានដុល្លារបន្ថែមដើម្បីពង្រីកទីតាំងផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសថៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ខ្លាំងសម្រាប់ទីផ្សាររថយន្ត។ នៅពេលដែលតម្រូវការទីផ្សាររថយន្តកើនឡើង វាត្រូវបានណែនាំជាបន្តបន្ទាប់ទៅកាន់ប្រទេសអូស្ត្រាលី អ៊ឺរ៉ុប អាមេរិកខាងត្បូង ឡាវ និងចូលមកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗ។

រថយន្តនីសាន់ Navara Front fascia ត្រូវបានកែលម្អថ្មីឲ្យមានលក្ខណៈប្លែក និងងាយស្រួលសម្គាល់។ វាបានបំពាក់មកជាមួយនូវប៉ាណាមុខ (interlock)ថ្មី ដែលបង្ហាញពីភាពរឹងមាំពោរពេញដោយអំណាចរបស់រថយន្ត Pick Up ហើយនិមិត្តសញ្ញា Nissan ដែលបានផុសទ្បើងនៅលើកំពូលសំណាញ់ (interlock) នៅផ្នែកខាងមុខ និងនៅចន្លោះទ្វារខាងក្រោយ។

រថយន្តនីសាន់ Navara ស៊េរីថ្មីនេះមានបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបដែលចង្កៀងមុខរចនារាងជាអក្សរ C បំភ្លឺពេលថ្ងៃជាមួយអំពូល LED ប្រភេទ Quad-LED ដែលបង្កើនកម្រិតពន្លឺភ្លឺជាងមុន និងបន្ថែមការរចនាអោយកាន់តែទំនើប។ ផ្នែកចង្កៀងខាងក្រោយ អំពូល LED មានរាងអក្សរ C ដូចផ្នែកខាងមុខដែរវាក៏បានបន្ថែមកម្រិតពន្លឺ ដើម្បីជាជំនួយសុវត្ថិភាពបន្ថែមសម្រាប់អតិថិជនបើកបរពេលរាត្រី។

ដើម្បីឲ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀតរថយន្ត Pick Up ត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយទ្វារក្រោយ Tailgate assist ដើម្បីបំភ្លឺរាល់ការបើក ឬបិទទ្វារក្រោយហើយកាងក្រោយថ្មី ត្រូវបានភ្ជាប់មកជាមួយឈ្នាន់ជាន់ដើម្បីងាយស្រួលទ្បើងចុះ។ មុខងារ New Nissan Genuine Part side step កាត់បន្ថយសំឡេងរំខាននៃសម្ពាធខ្យល់ និងសន្សំសំចៃប្រេងឥន្ធនៈ។

យ៉ាន់អាលុយមីញ៉ូម dual-tone ទំហំ 18” អ៊ីញ និងប្រព័ន្ធជើងក្រោម Multilink ប្រើប្រាស់រឺស័រ rear dual-rate coil springs ធ្វើឲ្យប្រសើរទ្បើងនៅពេលបើកបរលើដងផ្លូវធ្វើឲ្យរថយន្តមានលំនឹង និងមានផាសុកភាព
ការរចនាថ្មីដើម្បីបង្កើននូវផាសុកភាព

នៅផ្នែកខាងក្នុងរបស់រថយន្តនីសាន់ NAVARA ស៊េរីថ្មីនេះត្រូវបានធ្វើឲ្យប្រសើរឡើងនូវមុខងារកាត់បន្ថយសំឡេងរំខាន នៅក្នុងរថយន្តដោយបានបំពាក់មកជាមួយកញ្ចក់ Laminated Glass ខាងមុខ និងកញ្ចក់សងខាង។

រថយន្ត pickup នេះត្រូវបានបំពាក់មកជាមួយនូវអេក្រង់តាបឡូទំហំ៧អ៊ីញ Advanced Drive Assist Display (ADAD), ការរចនាដៃចង្កូតថ្មីបែបស្ព័រ និងបំពាក់មកជាមួយអេក្រង់ថាច់ស្គ្រីនទំនើបទំហំ៨អ៊ីញសម្រាប់ចាក់ចម្រៀងជាសំឡេង។

អេក្រង់ថាច់ស្គ្រីនទំនើបថ្មីទំហំ៨អ៊ីញនេះ មិនត្រឹមតែអាចភ្ជាប់ជាមួយ និងប្រព័ន្ធកម្សាន្តអារម្មណ៍តាម Bluetooth និងប្រព័ន្ធបញ្ជាដោយសំឡេងតែប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឲ្យយើងភ្ជាប់ជាមួយ និងកម្មវិធី Apple Car Play និង Android Auto តាមរយៈ smartphone ដោយរលូនផងដែរ។

កៅអីផ្នែកខាងក្រោយ ត្រូវបានកែប្រែថ្មី ដើម្បីផ្ដល់នូវផាសុកភាពជាងមុនសម្រាប់អ្នកដំណើរដោយបំពាក់មកជាមួយនូវកៅអី ដែលមានមុខងារជំនួយដល់ផ្នែកភ្លៅ និងផ្នែកខ្នងដែលជួយសម្រួលដល់ចលនាឆ្អឹងខ្នង។ លើសពីនេះទៅទៀត ដើម្បីបង្កើននូវភាពងាយស្រួលដល់អ្នកដំណើរផ្នែកខាងក្រោយយើងក៏បានបន្ថែមមកជាមួយ និងកន្លែងដាក់ដៃ ដែលអាចធ្វើការដាក់ភេសជ្ជៈ និងទូរសព្ទដៃផងដែរ។ រឹតតែពិសេសទៀតរថយន្តនីសាន់ Navara ស៊េរីថ្មីនេះក៏បានភ្ជាប់មកជាមួយនិងរន្ធ USB (Type C & Type A) សម្រាប់អ្នកបើកបរ និងអ្នករួមដំណើរអាចធ្វើការសាកបញ្ជូលថ្មទូរសព្ទដៃគ្រប់ប្រភេទផ្សេងៗគ្នា ដើម្បីអាចបន្តការប្រើប្រាស់ទូរស័ព្ទ មិនថាធ្វើដំណើរជិត ឬឆ្ងាយ។
យុគសម័យនៃភាពរឹងមាំ បច្ចេកវិទ្យា និងទំនុកចិត្ត

ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្ត (I-AVM) ជាមុខងារដ៏ល្បីល្បាញរបស់រថយន្តនីសាន់រួមជាមួយ និងប្រព័ន្ធពីរផ្សេងទៀត គឺ ប្រព័ន្ធផ្តល់សញ្ញាពេលមានវត្ថុមានចលនានៅក្បែររថយន្តដែលប្រព័ន្ធនេះនឹងបន្លឺជាសំឡេង និងលោតភ្លើងពណ៌លឿងជាសញ្ញាព្រមានមកកាន់អ្នកបើកបរនៅពេលមានវត្ថុមានចលនានៅក្បែររថយន្ត។ មុខងារបន្ទាប់ គឺប្រព័ន្ធកាបពីតាសជាមួយ និងអេក្រង់ Off-Road នៅពេលដែលអ្នកកាច់ប៊ូតុងទៅ4LO អេក្រង់ Off-Road នឹងដំណើរការដោយស្វ័យប្រវត្តិ។ មុខងារនេះនឹងជួយដល់អ្នកបើកបរអោយមើលឃើញរាល់ឧបសគ្គនៅខាងក្រោម និងជុំវិញរថយន្ត។ បន្ថែមមកជាមួយនូវបច្ចេកវិទ្យាទំនើប និងសុវត្ថិភាពជាច្រើនទៀតដូចជាមុខងារក្តោបកញ្ចក់ចំហៀងដោយស្វ័យប្រវត្តិ មុខងារបើកបិទផ្លិតទឹកបក់ទឹកភ្លៀងដោយស្វ័យប្រវត្តិ និងមុខងារចាក់សោទ្វាររថយន្តដោយស្វ័យប្រវត្តិក្នុងល្បឿនចាប់ពី 25km/h ។
ការបង្កើននូវមុខងារថ្មីៗ

ក្នុងពេលឆាប់ៗនេះក្រុមហ៊ុនតាន់ ចុង ម៉ូធ័រ ខេមបូឌា (TCMC) នឹងនាំមកជូនលោកអ្នកនូវរថយន្តនីសាន់ Navara ស៊េរីថ្មីដែលមានសមត្ថភាពខ្លាំងភ្ជាប់មកជាមួយកម្លាំងទ្វេដង និងសមត្ថភាពនៃប៉ុងក្រោយដែលអាចផ្ទុកទម្ងន់បានច្រើនជាងមុន។ លើសពីទៅនេះទៀតទ្រុងខាងក្រោយនៃរថយន្ត ត្រូវបានបំពាក់ដោយទំពក់ប្រភេទ C Channel System សម្រាប់ចងទប់លំនឹងវត្ថុធំ ឬតូច ហើយវាផ្តល់ភាពងាយស្រួលសម្រាប់ការផ្ទុកទំនិញដោយគ្មានការរំខាន។

កម្លាំងម៉ាស៊ីន 2.5L ជាមួយ និងប្រអប់លេខ ដែលមានអនុភាពផ្តល់នូវការប្រើកម្លាំងពីរផ្សេងគ្នាគឺ High & Mid.

បច្ចេកវិទ្យាថ្មីៗរបស់រថយន្តនីសាន់ Navara ស៊េរីថ្មីនេះ មានដូចជាប្រព័ន្ធជំនួយការសណ្តោងរ៉ឺម៉ក (TSA) មានសមត្ថភាពខ្លាំងធ្វើឲ្យរថយន្តកាន់តែមានលំនឹងនៅពេលសណ្តោងរ៉ឺម៉ក។ បន្ថែមមកជាមួយនូវបច្ចេកវិទ្យាថ្មីៗដទៃទៀត ដូចជាប្រព័ន្ធហ្វ្រាំងសុវត្ថិភាព (ABLS) ប្រព័ន្ធគ្រប់គ្រងលំនឹង (VDC) ប្រព័ន្ធទប់ស្កាត់ការគាំងហ្វ្រាំង(ABS)ប្រព័ន្ធជំនួយពីហ្វ្រាំងសុវត្ថិភាព (EBD) និងប្រព័ន្ធគ្រប់គ្រងទំនាញ (TCS) ។ ពេលនេះអ្នកបើកបរនឹងមានទំនុកចិត្ត និងអារម្មណ៍សុវត្ថិភាពជាងមុននៅពេល ដែលសណ្តោងរ៉ឺម៉កផ្ទុកទម្ងន់ធ្ងន់ៗ ឬបើកបរឆ្លងកាត់ដីភក់ដែលប្រើល្បឿនយឺតៗ និងប្រព័ន្ធហ្វ្រាំង។
សូមធ្វើការសាកសួរព័ត៌មាននៅសាសតាំងបង្ហាញរថយន្តនីសាន់ ដែលនៅជិតលោកអ្នកឬធ្វើការសាកសួរតាមលេខទំនាក់ទំនងរបស់សាខានីមួយៗដូចខាងក្រោម
ទទួលសិទ្ធក្នុងការតាំងបង្ហាញ និងលក់ដោយ
សាខាភ្នំពេញផ្លូវលេខ 271 លេខទូរស័ព្ទ 023 993 338
សាខាភ្នំពេញផ្លូវលេខ 598 លេខទូរស័ព្ទ 098 470 446
សាខាភ្នំពេញផ្លូវលេខ 857 លេខទូរស័ព្ទ 023 900 271
សាខាសៀមរាប លេខទូរស័ព្ទ 063 966 588
សាខាបាត់ដំបង លេខទូរស័ព្ទ 053 953 688

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី