បច្ចេកវិទ្យា
ស្ថិតក្នុងជួរតម្លៃដូចគ្នា ចំណុចលេចធ្លោទាំងនេះហើយដែលធ្វើឲ្យ realme 7 series ផ្ទុះខ្លាំង
realme 7 Pro និង realme 7 ដែលមានបំពាក់នូវកាមេរ៉ាលំដាប់Flagship៤គ្រាប់ 64MP កំពុងតែផ្ទុះខ្លាំង អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ realme 7 Pro មានបំពាក់នូវបច្ចេកវិទ្យាសាកលឿន65W SuperDart ដែលអាចសាកបាន13% ក្នុងរយៈពេល3នាទី ហើយrealme 7 ដែលមានបំពាក់បន្ទះឈីបGaming Helio G95របស់Media Tek ជាមួយនឹងអេក្រង់90Hz ដូច្នេះតើបទពិសោធន៍ជាក់ស្តែងគឺយ៉ាងណានោះ ចឹងយើងទៅមើលទាំងអស់គ្នា តើអ្នកដែលបានសាកល្បងហើយមានចំណាប់អារម្មណ៍ដូចម្តេច។
ស្ថាប័នសារព័ត៌មានជាច្រើនបន្ទាប់ពីបាន ប្រើប្រាស់ realme 7 Series ក៏បានបង្ហាញចំណាប់អារម្មណ៍ក៏ដូចជាបទពិសោធន៍នៃការប្រើប្រាស់ realme 7 Series ថា វាមានសមត្ថភាពខ្លាំងស្ទើរតែដូចទៅនឹងស្មាតហ្វូនលំដាប់ Flagship ទៅហើយ ដោយផ្អែកទៅ កាមេរ៉ា 64MP ជំនាន់ទី២ ថតរូបបានច្បាស់ អេក្រង់ Super Amoled និងជាពិសេសគឺ បច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart. ចំណែកលោក Jonh Sey ដែលជា Tech reviewer ក៏បានស្វាគមន៍ ចំពោះ អេក្រង់ Super Amoled និង បច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart នេះដែរ។ ម្យ៉ាងវិញទៀតគាត់ក៏ពេញចិត្តទៅ software camera ជំនាន់ថ្មីរបស់ realme 7 Series ដែលកាន់តែល្អជាងមុន។

ម្ចាស់ហាងដែលជាដៃគូសហការ របស់realme ក៏បានបង្ហាញចំណាប់អារម្មណ៍ថា realme 7 Sereis លើកនេះមានការវិវឌ្ឍន៍ខ្លាំង រូបរាងស៊ីវិល័យ ជាពិសេសមានបច្ចេកវិទ្យាទំនើប ផ្នែកកាមេរ៉ា អេក្រង់ បាសបំពងសំឡេង និងការសាកថ្មលឿន 65W SuperDart ហើយពួកគាត់ជឿជាក់ថា realme 7 Series នឹងផ្ទុះខ្លាំង។ ចំពោះ realme Fan ដែលមានសំណាងត្រូវបានជ្រើសរើសឲ្យប្រើប្រាស់ realme 7 Series បានបង្ហាញចំណាប់អារម្មណ៍បន្ទាប់ពីបានប្រើប្រាស់ realme 7 Series ថាកាមេរ៉ាថតច្បាស់ល្អ មានមុខងារសម្រាប់លេងច្រើន អេក្រង់ធំរលូន ការប្រើប្រាស់ប្រចាំថ្ងៃថ្មកាន់បានយូរ។ ចំពោះការលេងហ្គេមវិញ មិនឡើងកម្ដៅខ្លាំង ទោះជាលេងបណ្តើរសាកបណ្តើរ។ កាន់តែពិសេស សាកថ្មលឿន មិនដល់១ម៉ោងពេញតែម្តង ពេញបេះដូងដែលជាយុវវ័យដូចពួកគាត់។




លោក G-Devith ដែលបានបានសាកល្បងប្រើប្រាស់realme 7 Proជិតមួយខែហើយនោះ គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាសាកថ្ម ដែល65W SuperDartនាំមកនូវល្បឿនសាកថ្មដ៏លឿនដូចផ្លេកបន្ទោរ ហើយកញ្ញា Tep Boprek ក៏មានការសរសើរទៅលើកាមេរ៉ា4គ្រាប់ Sony 64MP ដែលអាចថតបានរូបភាពកាន់តែច្បាស់។

Ic3_fr0Gz ដែលជា Gamer ក៏មានការចូលចិត្តអេក្រង់90Hzរបស់realme 7 ដែរ បន្ទះឈីបHelio G95 គឺជាបន្ទះឈីបGaming ដែលមានសមត្ថភាពខ្លាំងរបស់Media Tek ធ្វើឲ្យការលេងហ្គេមមានភាពរលូន។

បើមើលតាមរយៈបទពិសោធន៍របស់អ្នកប្រើប្រាស់ realme 7 series សម្រាប់ realme 7 Pro និង realme 7 មិនថាមុខងារNight Mode ការសាកថ្ម ឬក៏បទពិសោធន៍លេងហ្គេម សុទ្ធតែបានទទួលបានការសរសើរយ៉ាងខ្លាំង។ ហើយពួកយើងក៏បានឃើញថាrealme 7 Proនិង realme 7 ដែលមានសមត្ថភាពផលិតកម្មលេចធ្លោជាងស្មាតហ្វូនក្នុងជួរតម្លៃដូចគ្នា។ បច្ចុប្បន្ននេះ realme 7 pro និងrealme 7 កំពុងមានការផ្ទុះខ្លាំង ចាប់ពីថ្ងៃនេះ រាល់អតិថិជន ដែលបានធ្វើការបញ្ជាទិញទុកមុននូវ realme 7 series នៅតាមបណ្តាហាងនាៗ នឹងមានការថែមជូនកាដូពិសេសដូចជា ដបទឹក, កាសក្តោប, កាបូបកីឡា និង លេខស៊ីមស្មាតធំហ្មង (12 សប្តាហ៍) និង ចំពោះការដាក់លក់លើកដំបូង គឺនៅថ្ងៃទី៩ខែតុលានេះហើយ ស្តុកមានកំណត់៕
អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


