ចរាចរណ៍
ពេញ១ខែឧសភានេះ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជិត៤០០នាក់
រយៈពេលពេញ១ខែឧសភា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលជិត៤០០នាក់ មានការកើនឡើងជាងខែមេសាដែលមានត្រឹមជាង៣២០ករណីប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេល៣១ថ្ងៃ នៅក្នុងខែឧសភា ឆ្នាំ២០២១ នេះមានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៨១ករណី ក្នុងនោះកើតឡើងនៅពេលយប់៨១ករណី បណ្តាលឱ្យមនុស្សចំនួន១០៣នាក់ បានស្លាប់ និងបង្កឲ្យមានរងរបួសធ្ងន់១៣៤នាក់ និងរបួសស្រាលសរុបចំនួន១៣០នាក់។

តួលេខនេះបើប្រៀបធៀបទៅនឹងខែមេសាឆ្នាំ២០២១កន្លងទៅឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់។ រយៈពេលពេញ១ខែមេសាមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១៤២លើកបណ្តាលឲ្យមនុស្សស្លាប់និងរបួសចំនួន៣២៤នាក់ក្នុងនោះ៨០នាក់បានស្លាប់កើនឡើង២៣នាក់ស្មើនឹង២៩%។របួសធ្ងន់ចំនួន៩៦នាក់កើនឡើង៣៨នាក់ស្មើនឹង៤០% របួស្រាលចំនួន៧៦នាក់កើនឡើង៥៤នាក់ស្មើនឹង៧១%។

បើយោងតាមរបាយករណ៍ មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៨១ លើកនេះ គឺបណ្ដាលមកពី ការបើកបរធ្វេសប្រហែស និងការបំពានច្បាប់របស់អ្នកប្រើប្រាស់ផ្លូវដោយការបើកបរល្មើសល្បឿនកំណត់ការមិនគោរពសិទ្ធិអាទិភាពការបើកបរមិនប្រកាន់ស្ដាំ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការបត់ ប្រជែងដឹកលើសទម្ងន់ និងការមិនប្រើប្រាស់មួកសុវត្ថិភាពជាដើម៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន