ចរាចរណ៍
រថយន្តដឹកទំនិញបើកបុកទ្រូងផ្លូវកំពុងស្ថាបនា ក្រឡាប់ស្លាប់ម្នាក់ និងរបួសពីរនាក់
មនុស្សម្នាក់បានស្លាបភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ពេលដែលរថយន្តធុនធ្ងន់មួយគ្រឿងបួងចង្កូតមិនទាន់បុកទ្រូងផ្លូវដែលកំពុងស្ថាបនា ហើយក៏ក្រឡាប់តែម្តង។
លោក សេង លុច អធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩និង៤៥នាទីយប់ លើផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនា ត្រង់ចំណុចក្រុមទី១៥ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបានបង្កឡើងដោយខ្លួនឯង ដែលរថយន្តនេះដឹកទំនិញធុនធ្ងន់ ម៉ាកហ្វ៊ុយសូ(FUSO) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 3A-4022 បើកបរពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ដោយរថយន្តនេះបួងចង្កូតមិនទាន់ក៏បានបុកខឿនទ្រូងផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប់ខូចខាតរនាំងដែកទ្រូងផ្លូវជាច្រើនកន្លែង និងស្លាប់ម្នាក់ រងរបួសពីរនាក់។

អ្នកបើកបររថយន្តឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ របួសធ្ងន់។ អ្នករួមដំណើរជាប្រពន្ធ ឈ្មោះ ដុស សុធា អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា ស្លាប់នៅកន្លែង និងម្នាក់ទៀតឈ្មោះ ចាន់ សុខហេង ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ របួសស្រាល។
ក្រោយពេលកើតហេតុ ជំនាញស្រុក បានប្រគល់ឱ្យការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ