ចរាចរណ៍
បើកម៉ូតូលឿនជ្រុលចង្កូតបុកបង្គោលភ្លើងស្លាប់ភ្លាមៗ
បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីរូបគេជិះម៉ូតូលឿន ជ្រុលចង្កូតទៅបង្គោលភ្លើង ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង១៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ។
ជនរងគ្រោះមានឈ្មោះ ទុយ ថាតុលា ភេទប្រុស អាយុប្រមាណជាង៤០ឆ្នាំ មានទីលំនៅក្នុងខណ្ឌសែនសុខ ។

បើយោងតាមប្រភពព័ត៌មានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រ៊ីមសេ១២៥ ស៊េរីឆ្នាំ២០២០មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IL – 6143 ធ្វើដំណើរតែម្នាក់ឯងតាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿនលឿន។ ខណៈដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកផ្ទប់នឹងបង្គោលភ្លើងពេញទំហឹងតែម្តង បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ចំណែកម៉ូតូត្រូវផ្ទប់ជាប់នឹងបង្គោលភ្លើងរងការខូចខាត ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចុះអន្តរាគមន៍ ធ្វើការវាស់វែង និងអូសយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន រងចាំសាច់ញាតិយកឯកសារទៅផ្ទៀតផ្ទាល់ ដើម្បីទទួលយកទៅប្រើប្រាស់វិញនៅពេលក្រោយ ។

ចំពោះសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ធ្វើការទំនាក់ទំនងទៅកាន់គ្រួសារសាច់ញាតិ ឲ្យទៅទទួលយក ទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ព្រោះសាច់ញាតិ ជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខស្រាប់ ងាយនឹងសមត្ថកិច្ចស្វែងរកឃើញ នឹងផ្តល់ដំណឹងជូនអំពីការស្លាប់របស់បុរសរងគ្រោះជាសាច់ញាតិផងដែរ ៕
អត្ថបទ ៖ លីហេង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


