Connect with us

ចរាចរណ៍

ដាច់រថយន្ដស៊េរីទំនើបជាពីរកំណាត់​ ចំណែកអ្នកបើកបរកៀបជាប់ស្លាប់ក្នុងរថយន្ដ​

បានផុស

នៅ

បុរស​សម្នាក់បែកក្បាល​និង​កៀប​ជាប់​នៅក្នុង​រថយន្ត​ស្លាប់​យ៉ាង​អាណោច​អាធ័ម បន្ទាប់ពី​បើករថយន្ត ឡិច​ស៊ីស NX-200t បោះពួយ​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​ថ្ម​និង​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ដាច់​ជា​ពីរ​កំណាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីគ្រោះថ្នាក់​ចរាចរ​ណ៍ដ៏រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ទៀបភ្លឺ ឈានចូល​ថ្ងៃទី០៣ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុចមុខ​អាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ តាម​បណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ខាង​កើត​ស្ពាន​អាកាស​ចោមចៅ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ សព​ជនរងគ្រោះ​មានឈ្មោះ ចាវ​ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ​។​

តាម​ប្រភពព័ត៌មាន​ពី​សន្តិសុខ​ម្នាក់​ ដែល​យាម​នៅក្បែរ​កន្លែងកើតហេតុ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹងថា ​មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត Lexus NX 200t ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AU-1056​ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ ជាចំណុច​ផ្លូវ​កោង បួង​ចង្កូត​មក​ខាងស្ដាំ​ដៃ​ជ្រុល​ទៅបុក​របង​ផ្ទះ​និង​បង្គោល​ភ្លើង​ថ្ម​មួយ​ដើម​បណ្តាល​ឲ្យ​បាក់​ជា​ពីរ​កំណាត់​និង​បែកបាក់​រាយប៉ាយ ឯ​រថយន្ត​ដាច់​ជា​ពីរ​កំណាត់​មើល​លែង​យល់​​ និង​ខូចខាត​ទាំងស្រុង​ ឯ​អ្នកបើកបរ​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត​យ៉ាង​អា​ណោ​ច​អាធ័​ម​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ហៅ​រថយន្ត​មក​ស្ទូច​យក​សព​ចេញពី​រថយន្ត ហើយ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​ ដោយឡែក​សព​ជនរងគ្រោះ​គ្រូពេទ្យ​បាន​យក​សំណាក​ពិនិត្យ​លទ្ធផលអវិជ្ជមាន​ជំងឺ​កូ​វីដ​១៩ រួចសមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម