បុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ រមណីយដ្ឋានខេត្តបាត់ដំបង ទទួលទេសចរជិត ៤ មុឺននាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

បុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ រមណីយដ្ឋានខេត្តបាត់ដំបង ទទួលទេសចរជិត ៤ មុឺននាក់

បានផុស

នៅ

រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ រមណីយដ្ឋានចំនួន ១៣ កន្លែង ក្នុងខេត្តបាត់ដំបង បានបើកទទួលទេសចរណ៍ចូលទៅកំសាន្ត សរុបជិត ៤ មុឺន នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានបញ្ជាក់ថា តំបន់រមណីយដ្ឋាន ចំនួន ១៣ កន្លែង ដែលបានអនុញ្ញាតអោយបើកដំណើរការរួមមាន៖ ប្រាសាទបាណន់ ភ្នំសំពៅ ប្រាសាទឯកភ្នំ អាងកំពីងពួយ រមណីយដ្ឋាន ចំការស្វាយ រមណីយដ្ឋាន ស្ទឹងថ្មដាចំការធុរេន រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក រមណីយដ្ឋាន ភ្នំកំពូល រមណីយដ្ឋាន ចម្ការធុរេនអូរតង រមណីយដ្ឋាន វាលចម្បាំង ខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ និងមណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់។

លោកប្រធានមន្ទីរបានបន្ថែមថា ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង រយ:ពេល ៣ ថ្ងៃនេះ សរុបចំនួនភ្ញៀវទេសចរណ៍ជាតិ ៣៧,៧២៤ នាក់  បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ គឺមានភ្ញៀវសរុបចំនួន ១៣៤,៤៤០ នាក់ ដោយឡែកចំនួនភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំនេះ គឺពុំមាននោះឡើយ។

គួរបញ្ជាក់ផងដែរថា ម្ចាស់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់តាមវិធានសុវត្តិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាជាអប្បបមា (SOP) តាមគន្លងក្រតីភាពថ្មី។

ម្ចាស់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត បានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយតម្រូវឱ្យបុគ្គលិកពាក់ម៉ាស់ ចាំវាស់កម្តៅភ្ញៀវ បាញ់អាល់កុលជូនភ្ញៀវ និងការរក្សាគម្លាតសុវត្ថិភាព។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មានការយល់ដឹងច្រើន និងចូលរួមអនុវត្ត ការពារខ្លួនពីជំងឺកូវីដ-១៩។

មានការចូលរួមរក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាពជូនភ្ញៀវពីសំណាក់កងកម្លាំងទាំង៣ផងដែរ។ ប៉ុន្តែសម្រាប់ផលវិបាក គឺមានភ្លៀវធ្លាក់ស្ទើរពេញមួយថ្ងៃ និងមានទឹកជំនន់ នៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួនក្នុងស្រុកសំឡូត ដែលធ្វើឱ្យចំនួនភ្ញៀវមានការថយចុះ។

រមណីយដ្ឋានមួយចំនួន មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ លើសកំណត់អតិបរិមា ជាហេតុធ្វើឱ្យម្ចាស់រមណីយដ្ឋានបិទមិនទទួលឱ្យចូលក្នុងទីតាំងរមណីយដ្ឋានទេ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាវុធហត្ថ​រាជធានី​អរគុណ​សប្បុរសជន​ដែល​ផ្ដល់​ស្បៀង​ដល់​អាវុធហត្ថ​ក្នុង​យុទ្ធនាការ​រ​ប្រឆាំង​កូ​វីដ​-១៩​និង​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

ព័ត៌មានជាតិ៥ ម៉ោង មុន

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

ព័ត៌មានជាតិ៥ ម៉ោង មុន

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

ព័ត៌មានជាតិ៦ ម៉ោង មុន

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services