ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ការពារជាតិ ស្នើឲ្យពលរដ្ឋការពារសមិទ្ធផលវិស័យពុទ្ធសាសនាឲ្យបានគង់វង្ស
មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិ បានស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមការពារសមិទ្ធផលនានាក្នុងវិស័យពុទ្ធសាសនា និងសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែង ដើម្បីបន្សល់ទុកជូនមនុស្សជំនាន់ក្រោយៗ។

ការស្នើឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ ធ្វើឡើងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានាក្នុងវត្តកោះកែវមរតក ហៅវត្តកោះស្តេច នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។

លោករដ្ឋលេខាធិការក្រសួងការពារជាតិ បានបន្តថា កត្តាសុខសន្តិភាព បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះប្រជាពលរដ្ឋ មានឱកាសក្នុងការជួបជុំ ធ្វើបុណ្យទានបំពេញនៅសទ្ធារបស់ខ្លួន។ សុខសន្តិភាពទាំងអស់នេះក៏កើតចេញពីប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាជឿជាក់ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី ដែលសម្ដេចបានខិតខំពុះពារស្វែងរកសុខសន្តិភាពនេះជូនប្រជាពលរដ្ឋ។

លោក ប៊ុន លើត ចាត់ទុកសមិទ្ធផលនានាក្នុងវត្តកោះកែវមរកតនៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយដែលកើតចេញពីកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទប្រជាពលរដ្ឋទីជិតឆ្ងាយ ដែលបានចំណាយនូវថវិកាធនធាន ដើម្បីកសាងនូវសមិទ្ធផលនានាទាំងអស់នេះឡើង ដើម្បីទុកជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា ដែលជាផ្នែកមួយក្នុងការពង្រឹងនៃអាយុកាលព្រះពុទ្ធសាសនាគ្រប់ ៥ពាន់ព្រះវស្សា។ ដូច្នេះលោកស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមការពារសមិទ្ធផលនានាក្នុងវិស័យពុទ្ធសាសនា និងសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែង ដើម្បីបន្សល់ទុកជូនមនុស្សជំនាន់ក្រោយៗ។ ទន្ទឹមនោះ លោករដ្ឋលេខាធិការក្រសួងការពារជាតិ ក៏សូមថ្លែងអំណអរគុណដល់សប្បុរសជនដែលបានចូលរួមបរិច្ចាថវិកាធនធានរបស់ខ្លួនមកកសាងសមិទ្ធផលនានាក្នុងវត្តអារាមនេះ ដើម្បីលើកស្ទួយវិស័យពុទ្ធសាសនារបស់រដ្ឋកាន់តែរីកចម្រើន និងជំនឿជាក់កាន់តែច្រើនបន្ថែមទៀត។

លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង ឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៦ រហូតដល់ពេលបច្ចុប្បន្ននេះ ព្រះគ្រូអនុគណស្រុកគិរីសាគរ និងជាព្រះចៅអធិការវត្ត និងលោកអាចារ្យ គណៈកម្មការ បានយកព្រះទ័យទុកដាក់ខិតខំសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ បានបន្តកសាងសមិទ្ធផលនានា បន្ថែមក្នុង វត្តកោះកែវមរកត ហៅវត្តកោះស្តេច នេះ ដូចជា ចាក់ផ្លូវបេតុងមួយខ្សែចាប់ពីខ្លោងទ្វារ រហូតដល់សាលាឆាន់បណ្តោយ៥០ម៉ែត្រ ទទឹង៤ម៉ែត្រ។ រោងបុណ្យ សម្រាប់ទទួលភ្ញៀវចំនួន១កន្លែង បណ្តោយ ២០ម៉ែត្រ ទទឹង ១៨ម៉ែត្រ ចំណាយ អស់ថវិកាសរុប ២១.០៥៦ ដុល្លារ។

លោកស្រីអភិបាលរង បានបន្តថា ក្រោយមកទៀត បានកែលំអររបងវត្ត ឈូសឆាយពង្រាបដីសម្អាតទីធ្លាវត្ត និងសាងសង់ព្រះវិហារ បន្តពី ព្រះតេជគុណ ឆោម ឆាយា អតីតព្រះចៅអធិការវត្ត ដែលមានបណ្តោយប្រវែង ២៤ម៉ែត្រ ទទឹង ១៣ម៉ែត្រ និងកំពស់ ៧ម៉ែត្រ តាំងពីឆ្នាំ២០០២ រហូតដល់ពេលនេះបានសម្រេចជាស្ថាពរ ដោយចំណាយអស់ថវិកាចំនួន ៣៥០.០០០ដុល្លារ។

អាជ្ញាធរខេត្តកោះកុង មើលឃើញថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបាននាំមកនូវ សន្តិភាពពេញលេញ និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ខេត្តកោះកុង កំពុងមានការអភិវឌ្ឍលើគ្រប់វិស័យធ្វើឱ្យប្រទេសជាតិ មានកិត្យានុភាពខ្ពស់ត្រដែត ក្នុងតំបន់ និងពិភពលោក៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


