Connect with us

ចរាចរណ៍

អ្នក​បើកបរ​រថយន្ត​ Rolls-Royce បង្ក​គ្រោះថ្នាក់ ​ចេញមុខ​ទទួល​ខុស​ត្រូវ

បានផុស

នៅ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន​បំភ្លឺ​ ទាក់ទងទៅនឹងលទ្ធផល​ នៃចំណាត់ការ​របស់សមត្ថកិច្ច ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Rolls Roy ពណ៌ស ផ្លាកលេខ កម្ពុជា MR.IDOL ដែលបានបេីកបុកបង្គោលភ្លេីង និងរបាំងពុះចែកផ្លូវ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលា​ម៉ោង០២ និង​២០នាទី ត្រង់ចំណុចមុខវិហារចិន​ មហាវិថីសហព័ន្ធរុស្សី​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម សមត្ថកិច្ចជំនាញបានចុះធ្វេីការពិនិត្យនៅជុំវិញ និងបរិវេណកន្លែងកេីតហេតុ​ ជាលទ្ធផលរកពុំឃេីញមានកាមេរ៉ាសុវត្ថិភាព​ ដែលបង្ហាញពីសកម្មភាពពេលកេីតហេតុ​នោះទេ ។

សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក បានធ្វេីការនាំយករថយន្តបង្កហេតុយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងបានធ្វេីការកោះអញ្ជេីញម្ចាស់រថយន្តបង្ក​ឱ្យចូលខ្លួន​បំភ្លឺ​ និងទទួលខុសត្រូវ​ លេីករណីបង្កនេះ។

ក្រោយពីធ្វេីការស្រាវជ្រាវ និងស្តាប់ចម្លេីយរបស់ឈ្មោះ​ ចិន​ ពុទ្ធឆាត ​ភេទប្រុស​ ជាតំណាងម្ចាស់រថយន្ត​ បានបញ្ជាក់ថាអ្នកបេីករថយន្តបង្កគ្រោះថ្នាក់​​គឺឈ្មោះ​ ដេត​ ឫទ្ធី​ ភេទប្រុស​ ជាបងប្រុសបង្កេីតរបស់ម្ចាស់រថយន្ត។ ជាមួយនោះដែរឈ្មោះ​ ដេត​ ឫទ្ធី​ ក៏បានចូលខ្លួនមកបំភ្លឺ និងបញ្ជាក់ចំពោះមុខសមត្ថកិច្ចថា ខ្លួន​ពិតជាអ្នកបេីករថយន្ត Roll Roy របស់ប្អូនស្រី​ដែល​បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន។

តាម​បុរស​រូប​នេះ​មុន​ពេល​កើតហេតុ រូបគេ​​បានធ្វេីដំណេីរចេញពីហាងមួយកន្លែងនៅជិតផ្សារ TK ក្នុងគោលបំណងទៅផ្ទះនៅខណ្ឌពោធិ៍សែនជ័យ។​ ដល់កន្លែងកេីតហេតុ​បានជែងរថយន្តមួយគ្រឿង​ ក៏ជ្រុលចង្កូតទៅបុករបាំងថ្ម​ និងបង្គោល​ភ្លេីងបំភ្លឺផ្លូវ​។ ដោយទទួលស្គាល់នូវកំហុស ជនបង្កក៏បានយល់ព្រម សម្របសម្រួលបញ្ចប់ ដោយបានសងសំណងទៅមន្ទីរសាធារណការ​ និងដឹកជញ្ជូន​រាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២១។​ ម្យ៉ាងវិញទៀតករណីគ្រោះថ្នាក់នេះក៏មិនបានបង្កឱ្យមានមនុស្សរងរបួសឡេីយ​ ជាមួយនោះដែរខាងមន្ទីរសាធារណ:ការ​ ក៏មិនបានដាក់ពាក្យបណ្តឹងលេីករណីនេះដែរ​ ដោយគ្រាន់តែទាមទារសំណងយកមកជួសជុលការខូចខាតតែប៉ុណ្ណោះ​។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន​បញ្ជាក់​ថា ការអនុវត្តច្បាប់គឺយោងទៅលេីភស្តុតាងច្បាស់លាស់ មិនមែនជាការចោទប្រកាន់ខុស ឬត្រូវទៅតាមការគិត​ ឬនឹងឃេីញនោះទេ​។ បេីមានភស្តុតាងច្បាស់លាស់ សមត្ថកិច្ចជំនាញនឹងចាត់ការតាមវិធានការច្បាប់ ហេីយបេីគ្មានភស្តុតាងច្បាស់លាស់នោះទេ​ ក្នុងនាមជាអ្នកអនុវត្តច្បាប់មិនអាចចោទប្រកាន់បុគ្គល​ណា​ម្នាក់បានថា អ្នកនោះជាអ្នកបេីកបរ អ្នកនោះបេីកបរក្នុងស្ថានភាពស្រវឹង ឬហេតុផលណាមួយដោយគ្មានភស្តុតាងបានឡេីយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច៩ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម២០ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម