Connect with us

កីឡា

លោក​ អាំង​ សិរីពិសិដ្ឋ​ និយាយ​មិន​ស្ទាក់ស្ទើរ​ការពារ​តំណែង​ជើងឯក​នេះ​សង្ឃឹម​ ១០០%​​ លើ​វិសាខា​

បានផុស

នៅ

លោក​ អាំង​ សិរីពិសិដ្ឋ​ លើក​ឡើង​ដោយ​មិន​មាន​ភាព​ស្ទាក់ស្ទើរ​បន្តិច​សោះ​ដោយ​​ដាក់​ក្ដី​សង្ឃឹម​លើ​ក្រុមបាល់ទះ​វិសាខា​ ១០០%​ ក្នុង​ការប្រកួត​ការពារ​តំណែង​ជើងឯក​ Win Streak Volleyball Invitational នៅ​តៃវ៉ាន់​ នា​ពេល​ខាង​មុខ​​នេះ។

ប្រតិភូ​​ដឹកនាំ​កីឡាករ​​ លោក​ អាំង​ សិរីពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ជំនឿ​ជឿជាក់​សម្រាប់​ការ​​ចេញ​ទៅ​ប្រកួត​ការពារ​តំណែង​ជើងឯក​ពាន​រង្វាន់​ Win Streak Volleyball Invitational (WSVI) Tournament Taichung 2025 នៅ​តៃវ៉ាន់​ នេះ​សង្ឃឹម​រហូត​ដល់​ ១០០%​ ឯណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាពម្សិលមិញ

លោក​បន្ថែម​ទៀត​ថា​ ក្រុម​កម្ពុជា​ចេញទៅ​នេះ​មិន​មែន​ចេញ​ទៅ​យក​បទ​ពិសោធ​ ចេញ​ទៅ​ប្រកួត​ដើម្បី​បង្គ្រប់​កិច្ច​ ឬកីឡាទេសចរណ៍​នោះ​ទេ ពោល​ក្រុម​ណា​ក៏​វិសាខា​មិន​ខ្លាច​ដែរ​មិន​ថា​ប៉ះ​ក្រុម​មក​ពី​ កូរ៉េ​ ម៉ាឡេស៊ី​ តៃវ៉ាន់​ ក៏​ដោយ។​ បើ​ទោះ​ជា​ក្រុម​ទាំង​នោះ​ក៏​ហាត់​ វិសាខា​របស់​កម្ពុជា​ក៏​ហាត់​ដូច​គ្នា​ក្ដី​ ប៉ុន្តែ​ការ​ចំណាយ​រាប់​ម៉ឺន​ដុល្លារយក​កីឡាករ​បរទេស​មក​ជួយ​ពង្រឹង​ក្រុម​ និង​ការ​ចំណាយ​ជា​ច្រើន​ទៀត​នោះ​គោល​បំណងធំ​គឺ​ដើម្បី​ទៅ​យក​ពាន​ Win Streak ជា​លើក​ទី២​ មក​កម្ពុជា។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទះ​វិសាខា​របស់​កម្ពុជា​ នឹង​ត្រូវ​ទៅ​ប្រកួត​ការពារ​តំណែង​ជើងឯក​ពាន​រង្វាន់​ Win Streak Volleyball Invitational (WSVI) Tournament Taichung 2025 នៅ​តៃវ៉ាន់។​ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ខែ​មេសា​ ឆ្នាំ​២០២៥​ នេះ​ហើយ។​ ប្រកួតទី១ ជួបជាមួយក្រុម MBSA Pelican របស់ ម៉ាឡេស៊ី នៅថ្ងៃទី ៣០ ខែ មេសា, ប្រកួតទី២ ត្រូវជួបជាមួយក្រុមតៃវ៉ាន់​ Men’s Volleyball Team for FISU នៅថ្ងៃទី១ ខែ ឧសភា និងប្រកួតទី៣ Cheonan Hyundai Capital Sky Walkers របស់ កូរ៉េខាងត្បូង នៅថ្ងៃទី ២ ខែ ឧសភា​៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ហ្សេលេនស្គី ថា បទឈប់បាញ់៣ថ្ងៃដែលប្រកាសដោយពូទីន គ្រាន់ជាឧបាយកលប៉ុណ្ណោះ!

ព័ត៌មានជាតិ១១ ម៉ោង មុន

ទិវាពលកម្ម ៖ សហជីព​ពេញ​ចិត្ត​ការ​ផ្ដល់​ពាន​រង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរ​ស្រុកស្រែអំបិល ស្នើឱ្យមានការចេញបណ្ណអចលនវត្ថុសម្គាល់ដីធ្លី​ឱ្យ​បាន​ឆាប់​រហ័ស

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្ដេចតេជោប្រាប់បក្សប្រឆាំងថា ប្រឆាំងក៏ប្រឆាំងចុះ តែត្រូវយល់ និងធ្វើអ្វីដែលផ្ដល់ជាប្រយោជន៍រួមដល់ជាតិ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ការ​ប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ទទួលបានការសាទរពីកម្មករ ថៅកែ និង​ដៃ​គូ​អន្តរជាតិ

ព័ត៌មានជាតិ១៧ ម៉ោង មុន

បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កាន់តែក្តៅ! រដ្ឋមន្ត្រីប៉ាគីស្ថាន គំរាមបាញ់នុយក្លេអ៊ែរ លើ ឥណ្ឌា

សន្តិសុខសង្គម២១ ម៉ោង មុន

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា បន្តចុះរដ្ឋបាលតំបន់ស្មុគស្មាញ បុរីកីឡា រក្សាសន្តិសុខជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ៊ូធី លែង​សូវ​ហ៊ាន​បាញ់​មីស៊ីល​ ក្រោយ​​អាមេរិកវាយ​ប្រហារ​​ជាង ៨០០​លើក ​តាំងពីពាក់​កណ្ដាល​ខែ​មីនា

សន្តិសុខសង្គម១៧ ម៉ោង មុន

បុរសម្នាក់ ងងុយ ក៏បានបើកឡានជ្រុលចង្កូតធ្លាក់ចូលទឹកបឹងកន្សែង នៅខេត្តរតនគិរី

Sokha Hotels

ព័ត៌មានពេញនិយម