ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលវាយប្រហារលើទីតាំងសាលារៀននៅហ្គាហ្សា សម្លាប់មនុស្ស១០នាក់
យ៉ាងហោចណាស់មនុស្ស ១០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលបង្កឱ្យមានអគ្គិភ័យលើសាលារៀនមួយកន្លែងសម្រាប់ជនភៀសខ្លួននៅក្នុងទីក្រុងហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៣ខែមេសានេះ។

ក្រសួងការពារជនស៊ីវិលប៉ាឡេស្ទីន បានឱ្យដឹងថា បុគ្គលិកសង្គ្រោះបន្ទាន់របស់ខ្លួនបានរកឃើញសាកសពចំនួន១០នាក់ដែលក្នុងនោះមានកុមារម្នាក់ នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីការវាយប្រហារលើសាលារៀនជាកន្លែងសម្រាប់អ្នកផ្លាស់ទីលំនៅដោយបង្ខំពីការវាយប្រហាររបស់អ៊ីស្រាអែលកន្លងមក។
តាមទីភ្នាក់ងាររបស់ Al Jazeera មិនមានតំបន់សុវត្ថិភាពទេ ហើយគ្មានអ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍នេះទេ ខណៈទីក្រុងហ្គាហ្សានិងតំបន់ភាគខាងជើងត្រូវបានទទួលរងនូវការបាញ់ផ្លោង និងការបាញ់កាំភ្លើងធំរបស់អ៊ីស្រាអែលអស់រយៈពេលជាច្រើនម៉ោង។

គួរបញ្ជាក់ថា ចាប់តាំងពីមិនបន្តបទឈប់បាញ់អ៊ីស្រាអែលបានបើការវាយប្រហារនិងបិតផ្លូវជំនួយកាន់តែខ្លាំង។ ការបិទជំនួយ បានចាប់ផ្តើមនៅថ្ងៃទី២ខែមីនា ដោយរាំងខ្ទប់រាល់ជំនួយសំខាន់ៗទាំងអស់ ដូចជា អាហារ ទឹក ថ្នាំពេទ្យ និងប្រេងឥន្ធនៈ ដោយលើកឡើងពីតម្រូវការក្នុងការដាក់សម្ពាធក្រុមហាម៉ាសឲ្យទទួលយកការបន្តជាបណ្តោះអាសន្ននូវកិច្ចព្រមព្រៀងបទឈប់បាញ់។
អង្គការសហប្រជាជាតិ និងក្រុមជំនួយផ្សេងៗ បានថ្កោលទោសសកម្មភាពនេះ ដោយចាត់ទុកវាថាជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ។ ការបញ្ឈប់ជំនួយ បានធ្វើឲ្យស្ថានការណ៍មនុស្សធម៌ដែលធ្ងន់ធ្ងររួចទៅហើយនៅក្នុងហ្គាហ្សាកាន់តែយ៉ាប់យ៉ឺនជាងមុនទៅទៀត ដែលមនុស្សជាង ២,១លាននាក់គ្មានលទ្ធភាពទទួលបានការផ្គត់ផ្គង់ចាំបាច់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


