កីឡា
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ចាប់ផ្ដើមពីថ្ងៃទី២ ដល់ ១១ ឧសភា ២០២៥
ព្រឹត្តិការណ៍ នៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នេះនឹងចាប់ផ្ដើមពីថ្ងៃទី២ ដល់ ១១ ខែឧសភា នៅរាជធានីភ្នំពេញ។

រូបភាពផេកអគ្គនាយកដ្ឋានកីឡា
បើតាមការផ្សព្វផ្សាយរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ការប្រកួតកីឡាសិស្សបឋមសិក្សានេះនឹងមាន ១៣ប្រភេទកីឡាក្នុងនោះរួមមានដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៊ូល ប៉េតង់ គុនល្បុក្កតោ ហែលទឹក គុនដាវ និងចំបាប់។

រូបភាពតំណាង
ការប្រកួតនេះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីជាសិស្សបឋមសិក្សានេះសរុប ៣០៦២នាក់ ក្នុងនោះនារី ១០១៥នាក់។ ទីតាំងប្រកួត ទី១ បាល់ទាត់ (វិ.បឹងកេងកេង វិ.បឹងត្របែក វិ.អប់រំកាយ និងកីឡា វិ.ជាស៊ីម ជ្រោយចង្វារ) ទី២ បាល់ទះ (ពហុកីឡដ្ឋានជាតិ វិ.វត្តកោះ វិ.អប់រំកាយ និងកីឡា) ទី៣ បាល់បោះ (ពហុកីឡដ្ឋានជាតិ មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា) ទី៤ អត្តពលកម្ម (ពហុកីឡដ្ឋានជាតិ វិ.អប់រំកាយ និងកីឡា) ទី៥ វាយកូនឃ្លីលើតុ (ពហុកីឡដ្ឋានជាតិ) ទី៦ វាយសី (ពហុកីឡដ្ឋានជាតិ) ទី៧ តេក្វាន់ដូ WT (សាលប៊ូយ៉ុង ពហុកីឡដ្ឋាន) ទី៨ តេក្វាន់ដូ ITF (ស.ស.យ.ក រាជធានីភ្នំពេញ) ទី៩ ប៊ូល និងប៉េតង (ពហុកីឡដ្ឋានជាតិ) ទី១០ ល្បុក្កតោ (សកលវិទ្យាល័យភូមិន្ទភ្នំពេញ) ទី១១ ហែលទឹក (ពហុកីឡដ្ឋានជាតិ) ទី១២ គុនដាវ (សកលវិទ្យាល័យវេស្ទើន) ទី១៣ ចំបាប់ (សាលកាយសម្ព័ន្ធ ពហុកីឡដ្ឋានជាតិ)។

បញ្ជាក់ដែរថា ពិធីបើកនឹងធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ពិធីបិទធ្វើនៅកន្លែងដដែលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


