ជីវិតកម្សាន្ដ
តារាហុងកុងនាង Miao Yu ថា ភាពលេចធ្លោក្នុងវិស័យភាពយន្ត មិនអាចរកលុយចិញ្ចឹមជីវិតបានទេ
តារាសម្ដែងហុងកុង អ្នកនាង Miao Yu គឺជាសាក្សីរស់មួយបញ្ចាក់យ៉ាងច្បាស់លាស់ថា មិនមែនតារាគ្រប់រូបដែលមានរូបរាងស្អាតនិងលេចធ្លោ សុទ្ធតែអាចទទួលបានភាពល្បីល្បាញ និងជោគជ័យក្នុងឧស្សាហកម្មកម្សាន្តបានយ៉ាងងាយស្រួលនោះទេ។ ជាក់ស្ដែង តារាស្រីវ័យ៣៧បានប្រកាសក្ដែងថា សម្រស់ស្រស់ស្អាតនិងសមត្ថភាពសម្ដែង មិនអាចរកលុយចិញ្ចឹមខ្លួនបានទេ។

TVB ធ្លាប់ជាកន្លែងចិញ្ចឹមបីបាច់តារាធំៗនិងសុទ្ធតែជួរមុខលើទឹកដីហុងហុង ជាពិសេសប៉ុស្តិ៍ទូរទស្សន៍មួយនេះក៏ផលិតភាពយន្តល្បីៗជាច្រើន និងបង្កើតអាជីពឲ្យតារាល្បីៗរកចំណូលយ៉ាងក្រាស់ក្រែលផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ស្ថានីយដែលធ្លាប់តែមានកេរ្ត៍ឈ្មោះល្បីសុះសាយបានបាត់បង់តំណែងបន្តិចម្តងៗ លែងផលិតស្នាដៃឆ្នើមបន្តទៀត ដូច្នេះហើយ តារាធ្លាប់មានមុខមាត់សំខាន់ៗជាច្រើន ក៏សម្រុកចាកចេញពីប៉ុស្តិ៍ទូរទស្សន៍ដើម្បីស្វែងរកឱកាសថ្មីៗសម្រាប់អនាគតពួកគេរៀងៗខ្លូន។
តារាសម្តែង Miao Yu បានចាប់ផ្ដើមចាប់ផ្តើមអាជីពសិល្បៈដំបូងនៅពេលដែលនាងបានចូលរួមក្នុងការប្រលងបវរកញ្ញាចិន Miss Chinese International Pageant ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ TVB ក្នុងឆ្នាំ ២០១២។ ទោះបីជារូបនាង មិនបានឈ្នះតំណែងខ្ពស់ណាមួយក៏ពិតមែន ប៉ុន្តែតួហុងកុងនៅតែជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ ព្រមទាំងចុះកិច្ចសន្យាការងារជាមួយ TVB ក្នុងនាមជាអ្នកសិល្បៈផ្ដាច់មុខ។
មិនតែប៉ុណ្ណោះថែមទៀត តួស្រីវ័យក្មេងបានចូលរួមសម្តែងក្នុងរឿងភាគទូរទស្សន៍ជាច្រើន នាងទទួលបានប្រជាប្រិយភាពតាមរយៈរឿងភាគដូចជា «Ghost of Relativity, My Lover From The Planet Meow និង Wonder Women» ។ ភាពយន្តទាំងប៉ុន្មាននោះទទួលបានការកោតសរសើរ និងក្តីស្រលាញ់ពីទស្សនិកជន ដោយសារតែសម្រស់ដ៏ស្រស់លេចធ្លោ ភាពក្រមិចក្រមើមគួរឲ្យស្រលាញ់ និងសមត្ថភាពសម្តែងពីធម្មជាតិរបស់រូបនាងផ្ទាល់។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែ TVB មិនផ្តោតលើការអភិវឌ្ឍន៍លើតារា នាងគ្រាន់តែដើរតួជាតួគាំទ្រឬជំនួស និងមានឱកាសតិចតួចក្នុងការបញ្ចេញសមត្ថភាពប៉ុណ្ណោះ។ ដូច្នេះហើយ ជីវិតរបស់តារាស្រីកើតក្នុងឆ្នាំ ១៩៨៨ រូបនេះ មិនងាយស្រួលដូចដែលមនុស្សតែងតែស្រមៃអំពីសិល្បករល្បីៗនោះទេ។ នាងត្រូវចេញក្រៅធ្វើការងារដែលមិនពាក់ព័ន្ធនឹងឧស្សាហកម្មកម្សាន្ត ដើម្បីរកប្រាក់ចំណូលបន្ថែម ក្រៅពីអាជីពសិល្បៈ។
កាលពីថ្ងៃទី ២០ ខែមេសា យោងតាមសារព័ត៌មាន Sina បានរាយការណ៍ថា តារាស្រីហុងកុងស្រាប់តែបែកធ្លាយរូបភាពធ្វើជាអ្នករត់តុនៅក្នុងភោជនីយដ្ឋានតូចមួយ ក្នុងផ្សារទំនើបនៃទីក្រុង Dongguan ខេត្ត Guangdong ។ ការងាររបស់នាងរួមមានការទទួលភ្ញៀវ ការបម្រើ និងសម្អាតតុជាដើម។
លើសពីនេះទៀត ក្នុងពេលមួយទស្សនិកជនថែមទាំងឃើញតារាស្រីប្រចាំប៉ុស្ត៍ TVB ត្រូវកាត់ផ្លែឪឡឹកចំនួន ៣០ផ្លែ ដើម្បីបម្រើអតិថិជននៅភោជនីយដ្ឋាន។ បន្ទាប់ពីនោះ ដោយមិនចង់ខ្ជះខ្ជាយ នាងមិនស្ទាក់ស្ទើរក្នុងការញ៉ាំសំបកឪឡឹកជាប់សាច់ក្រហមដែលនៅសេសសល់ឡើយ។ ភាពសន្សំសំចៃរបស់ Miao Yu ទទួលបានការសរសើរពីទស្សនិកជន។ប៉ុន្តែ រូបភាពនេះក៏បង្ហាញពីជីវិតលំបាករបស់សិល្បករដែលមិនសូវល្បីមកពី TVB ដែរ។
គេដឹងថាក្រៅពីធ្វើការជាអ្នករត់តុ តួហុងកុងក៏ធ្វើការក្រៅម៉ោងនៅហាងម៉ូដមួយដែរ។ ទោះបីជានាងទទួលបានប្រាក់ខែថេរត្រឹមតែ ១០០ យន់ក្នុងមួយថ្ងៃ ដោយសាររូបរាងដ៏ស្រស់ស្អាត និងម៉ូដទាន់សម័យគួរឲ្យចាប់អារម្មណ៍ក៏ដោយ ក៏នាងងាយស្រួលទាក់ទាញការចាប់អារម្មណ៍ពីអតិថិជន និងទទួលបានកម្រៃជើងសារខ្ពស់ពីការលក់។ ប៉ុន្មានថ្ងៃ ប្រាក់ចំណូលរបស់នាងឡើងដល់ ៤៤៥ យន់ លើសពីប្រាក់ខែរបស់នាងនៅពេលនាងធ្វើការនៅ TVB ទៅទៀត។

កន្លងមក តារាស្រីក៏បានចែករំលែកថា ប្រាក់ខែដែល TVB ផ្តល់ឲ្យអ្នកសិល្បៈ គឺមិនគ្រប់គ្រាន់ដើម្បីរ៉ាប់រងជីវិតថ្លៃៗនៅក្នុងទីក្រុងហុងកុងទេ។ ដូច្នេះហើយ នៅឆ្នាំ ២០២៤ នាងបានសម្រេចចិត្តបញ្ចប់កិច្ចសន្យាជាមួយ TVB ហើយត្រលប់ទៅ Guangdong ដើម្បីស្វែងរកទិសដៅថ្មី។
ក្រៅពីការងារក្រៅម៉ោង Miao Yu ក៏បានចាប់ផ្តើមថតវីដេអូ ដើម្បីចែករំលែកជីវិតប្រចាំថ្ងៃ និងបទពិសោធន៍ដែលរស់នៅក្នុងទីក្រុងហុងកុង និងក្វាងទុង នៅលើបណ្តាញសង្គម។ នាងថា ការងារនេះរកចំណូលបានច្រើនជាងការសម្តែងកន្លងមកទៀត។
ទោះជាយ៉ាងណា ការអត្ថាធិប្បាយរបស់នាង បានកើតឡើងចំពេលមានការពិភាក្សាកាន់តែខ្លាំងឡើងអំពីប្រាក់ឈ្នួលទាបនៅក្នុងឧស្សាហកម្មកម្សាន្ត ដែលនាំឲ្យតារាល្បីៗមួយចំនួនផ្លាស់ប្តូរអាជីព ឬស្វែងរករបៀបរស់នៅដែលមានតម្លៃសមរម្យ។ កាលពីដើមខែនេះ តារាចម្រៀងតៃវ៉ាន់ Li Mao Shan ត្រូវគេឃើញធ្វើការជាអ្នករត់តុក្នុងប្រទេសចិន ខណៈដែលតារាសម្ដែង Niklas Lam បានបង្ហើបថា គាត់ត្រូវធ្វើដំណើរទៅទីក្រុង Shenzhen ទៅកាន់មន្ទីរពេទ្យធ្មេញដែលគាត់ធ្វើការ ដោយសារតែការចំណាយខ្ពស់នៅហុងកុង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួសម្ដែង TVB ម្នាក់ទៀតហើយ ក្លាយជាអ្នកបម្រើតាមហាង ដោយសារចំណូលទាប
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


