Connect with us

ចរាចរណ៍

ម្ដាយដឹកកូនត្រឡប់មកពីស្រុកកំណើត ត្រូវរថយន្តបែនដឹកដី កៀរដួល បណ្តាលឲ្យកូនម្នាក់បាត់បង់ជីវិត

បានផុស

នៅ

ស្ត្រីម្នាក់ដឹកកូនប្រុស ២នាក់ មកពីលេងស្រុកកំណើតបំណងទៅផ្ទះ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបែន ដឹកដីកៀរ បណ្តាលឲ្យដួលខ្ទៀតកូនម្នាក់ ចូលក្រោមរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម ហើយម្តាយនិងកូនម្នាក់ទៀតរបួសស្រាល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខផ្សារជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរថយន្តបង្កព្យាយាម បើករត់បានប្រហែល ១គីឡូម៉ែត្រ ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ។

កុមារារងគ្រោះ ដែលស្លាប់ឈ្មោះ ស៊ុន ចានី អាយុ ៩ឆ្នាំ មានម្តាយឈ្មោះ យ៉ាដា អាយុ ៣៥ឆ្នាំ ស្នាក់សង្កាត់កំបូល  ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកអ្នកបើកបររថយន្តបង្ក ឈ្មោះ ម៉ោ ថេរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅ ភូមិត្រពាំងថ្លក ស្រុករមាហែក ស្វាយរៀង។

តាមប្រភពព័ត៌មាន ពីស្ត្រីជាម្តាយ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 1HG 1765 ដឹកកូនប្រុស ២នាក់ មកពីលេងស្រុកកំណើតនៅក្រុងតាខ្មៅ ហើយបំណងទៅផ្ទះវិញនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3F 3727 ធ្វើដំណើរមកពីក្រោយ ហើយកៀរម៉ូតូរបស់គាត់ បណ្តាលឲ្យដួលខ្ទៀតកូនប្រុសម្នាក់ ដែលអង្គុយខាងក្រោយ ចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មតែម្តង។

ប្រភពដដែលបានបន្តថា  ភ្លាមនោះរថយន្តបង្ក បានព្យាយាមបើករត់ រហូតទៅដល់ស្តុបកប់ស្រូវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ តែម្តង និងឃាត់ខ្លួន អ្នកបើកបររថយន្ត យកទៅឃុំខ្លួនបណ្តោះអាសន្ន។ ក្រោយកើតហេតុសមត្ថកិច្ចមូល ដ្ឋាន បានទំនាក់ទំនងទៅជំនាញ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ រួមទាំងម្ចាស់រថយន្តបង្ក ទៅរក្សាទុករងចាំដោះស្រាយ តាមច្បាប់៕

អត្ថបទ៖​ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ វិនាទី មុន

មេប៉ូលិសជាតិ ឱ្យត្រៀមការពារសុវត្ថិភាពកម្រិតខ្ពស់ ស្របពេលមានការផ្សាយថា ស៊ី ជីនពីង នឹងមកកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ថៃ សង្ស័យថា ដែកខុសស្តង់ដារ នាំឲ្យកើតគ្រោះមហន្តរាយបាក់អគារ អំឡុងពេលរញ្ជួយដី

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្រ្តីជាន់ខ្ពស់ការពារជាតិ ស្នើឲ្យពលរដ្ឋការពារសមិទ្ធផលវិស័យពុទ្ធសាសនាឲ្យបានគង់វង្ស

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋាភិបាលស្នើពលរដ្ឋគោរពច្បាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរារណ៍ក្នុងពិធីបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

តារាស្រី ៤ដួង ជាប់ឈ្មោះជារាជិនីសម្រស់ ប្រចាំខ្សែភាពយន្តប្រវត្តិសាស្ត្រ ចិន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម