ចរាចរណ៍
រថយន្តដឹកដីលើមហាវិថីវិមានឈ្នះឈ្នះ បុកគ្នាពីក្រោយខូចខាតខ្ទេចមួយកំណាត់មុខ
រថយន្ដដឹកដីធន់ធំពីរគ្រឿងបើកបុកគ្នាពីក្រោយពេញទំហឹងបណ្ដាលឲ្យខូចខាតខ្ទេចមួយកំណាត់មុខ តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តដឹកដីធុនធំជាច្រើនគ្រឿងបើកបន្តកន្ទុយគ្នា តាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត ខណៈកំពុងបើកបរ ស្រាប់តែមានរថយន្តដឹកដីដែលនៅខាងមុខបត់ឆ្លងផ្លូវ ធ្វើឲ្យរថយន្តដឹកដីបន្ទាប់អកហ្សឺទើបត្រូវរថយន្តដឹកដីមួយគ្រឿងទៀតមកពីក្រោយបានជ្រុលល្បឿនបុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង និងរថយន្តមួយគ្រឿងទៀតខូចខាតផ្នែកខាងក្រោយ តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែងយករថយន្តចេញកន្លែងកើតហេតុដើម្បីបញ្ចៀសចរាចរណ៍ជៀសវាងបង្កការកកស្ទះ និងរង់ចាំតំណាងក្រុមហ៊ុនទាំង២មកសម្របសម្រួលគ្នា៕
អត្ថបទ៖ សុខុម


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


