ចរាចរណ៍
ក្រឡាប់រថយន្តដឹកឈើស្លាប់ម្នាក់ និងរបួសធ្ងន់៣នាក់នៅមណ្ឌលគិរី
រថយន្តវ៉េអងដឹកអង្កាមពីលើឈើពីក្រោម បានក្រឡាប់ចេញឈើនៅតាមចិញើមផ្លូវ បង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរចោមរោមឈរមើលកាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ តាមផ្លូវជាតិលេខ៧៦A ត្រង់ចំណុចអូរងើយ ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលក្រឡាប់នោះម៉ាកវ៉េអង ពាក់ស្លាកលេខស្វាយរៀង3A-0854 ដឹកអង្កាមពីលើ និងបង្កប់ឈើនៅពីក្រោម ចេញពីស្រុកកោះញែក ឆ្លងកាត់ខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម មកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តនេះបានចុះចំណោតក៏ដាច់ហ្វ្រាំងជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ចេញសុទ្ធតែឈើពេញនៅចិញ្ចើមផ្លូវ។

ប្រភពបានបញ្ជាក់ទៀតថា រថយន្ត១គ្រឿងនេះដឹកឈើគ្រឿងផ្ទះ ឈើថ្មីនៅពីក្រោម និងឈើចាស់នៅពីលើ ហើយដាក់អង្កាមពីលើឈើបិទបាំងភ្នែកមហាជននិងសមត្ថកិច្ច សង្ស័យមិនមានច្បាប់ទម្លាប់អ្វីនោះទេ។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងរថយន្តនេះ មានមនុស្សចំនួន៤នាក់ រួមទាំងអ្នកដំណើរ៣នាក់ ហើយបានស្លាប់ម្នាក់នៅក្នុងគំនរឈើ និងរបួសធ្ងន់៣នាក់ ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត ដើម្បីជួយសង្គ្រោះ ប៉ុន្តែអ្នកទាំង៣នាក់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
បច្ចុប្បន្ន រថយន្តនិងឈើត្រូវបានមន្ត្រីបរិស្ថាន បានរឹបអូសយកមករក្សាទុកដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ វុទ្ធឦសាន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


