ចរាចរណ៍
រថយន្ដMazda បុករះម៉ូតូពីរគ្រឿងស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់
មនុស្សម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជួបហេតុការណ៍គ្រោះថ្នាក់ចរាចររថយន្តបុកម៉ូតូពីរគ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា នៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

ជុំវិញករណីគ្រោះថ្នាក់ដ៏រន្ធត់នេះ បើតាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់បាននិយាយថា មុនពេលជួបរឿងអកុសល គេឃើញជនរងគ្រោះទាំងពីរនាក់ ធ្វើដំណើរតាមម៉ូតូពីរគ្រឿងផ្សេងគ្នាក្នុងទិសដៅពីកើតទៅលិច ដោយជនរងគ្រោះ(អ្នកស្លាប់) ជិះម៉ូតូម៉ាកC125 ផលិតឆ្នាំ២០១៤ នៅខាងមុខ រីឯម្នាក់ទៀតដែលរងរបួសធ្ងន់ជិះម៉ូតូC125 សេរីឆ្នាំ២០២០នៅខាងក្រោយ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាក ម៉ាស្តា(Mazda) ពណ៌ស មួយគ្រឿងបានបោះពួយក្នុងល្បឿនលឿនមកពីលិចទៅកើត ក្នុងទិសដៅផ្ទុយគ្នា ហើយរថយន្តបង្កបានវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀតនៅខាងមុខ ទើបជ្រុលទៅបុករះម៉ូតូជនរងគ្រោះទាំងពីរគ្រឿង បណ្តាលឱ្យមានមនុស្សស្លាប់និងរបួសធ្ងន់ ហើយរថយន្តបង្កបានបើកគេចឆ្ពោះទៅទិសខាងលិចបាត់ស្រមោលតែម្តង។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរនេះ សមត្ថកិច្ចបានឱ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍ខាងលើ មានឈ្មោះ ចាន់ ភារម្យ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងទីរួមស្រុកកំពង់ត្រាច ខេត្តកំពត ដោយជនរងគ្រោះជិះម៉ូតូ ម៉ាក C125 ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1S-0032។ដោយឡែកអ្នករងរបួសធ្ងន់ ជិះម៉ូតូC125 ឆ្នាំ២០២០ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ខណៈជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារមកដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សេង ណារិទ្ធ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


