ចរាចរណ៍
រថយន្ដពាក់ស្លាកលេខ នគរបាល ដាច់ហ្វ្រាំងធ្លាក់ជ្រោះរបួសធ្ងន់ស្រាល២នាក់
រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងពាក់ស្លាកលេខ នគរបាល ៣.២០២១ ដែលបើកបរដោយបុរសម្នាក់ និងមានរួមដណើរម្នាក់បានដាច់ហ្វ្រាំងធ្លាក់ជ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ចំណែករថយន្ដខូចខាតស្ទើរទាំងស្រុង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៧នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចចន្លោះគីឡូម៉ែត្រ៩២-៩៣ លើផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរឈ្មោះ ឈា សុភ័ក្រ្ត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបររថយន្ត រស់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (របួសធ្ងន់) ។ ចំណែកអ្នករួមដំណើរឈ្មោះ ជុំ ដារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន រស់នៅភូមិខ្នោរការ ឃុំបារ៉ុង ស្រុកល្វាឯម ខេត្តកណ្តាល (រងរបួលស្រាល) ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង មកពីរថយន្ដចុះចំណោតលឿន ហើយដាច់ហ្វ្រាំងក៏បានរេចង្កូតធ្លាក់ជ្រោះតែម្ដង។
ជនរងគ្រោះទាំង០២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីឯរថយន្តត្រូវបានកម្លាំងជំនាញសណ្ដាប់ធ្នាប់កំពុងរករថយន្តស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំង៕




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


