ចរាចរណ៍
រថយន្តដឹកទំនិញបុករថយន្ដ ២ គ្រឿង នៅផ្លូវជាតិលេខ ៤
រថយន្តឃ្លប់ដឹកទំនិញមួយគ្រឿងបេីកលឿនមិនប្រយ័ត្នជ្រុលបុករថយន្តប៉ាចេរ៉ូរុញផ្ទុបរថយន្តព្រូសមួយគ្រឿងទៀតរងការខូចខាត។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវលាម៉ោង១និង៣០នាទីរសៀលថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយជាតិលេខ៤ ត្រង់ចំណុចមុខវត្តជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AH-4314 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុខាងលើមានក្រុមក្មេងៗសិស្សសាលាឆ្លងផ្លូវ ភ្លាមៗនោះអ្នកបើកបររថយន្តតូយ៉ូតាព្រូសបានជាន់ហ្រ្វាំងឈប់ដើម្បីអោយក្រុមក្មេងៗសិស្សសាលាឆ្លងផ្លូវស្របពេលនោះមានរថយន្តម៉ាក ប៉ាចេរ៉ូ មួយគ្រឿងពណ៌ទឹកប្រាក់លាយទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ2G-2714 ធ្វើដំណើរតាមក្រោយក៏បានជាន់ហ្វ្រាំងបន្ថយល្បឿងដែរ ភ្លាមនោះស្រាប់តែមានរថយន្តឃ្លប់មួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-2389 ធ្វើដំណើរស្របគ្នាជាន់ហ្វ្រាំងមិនទាន់ក៏បានជ្រុលទៅបុកគូទរថយន្តម៉ាកប៉ាចេរ៉ូពីក្រោយរុញផ្ទប់រថយន្តម៉ាកតូយ៉ូតាព្រូសបណ្តាលឱ្យរងការខូចខាតរថយន្តទាំង៣គ្រឿង តែសំណាងល្អមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុគេបានឃើញមានសមត្ថកិច្ចជំនាញមូលដ្ឋានចុះធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងដាក់អែបខាងអោយដំណាងភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា៕
អត្ថបទ៖ សុខា





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


