ចរាចរណ៍
អ្នកនាង ម៉ូលីកា បើករថយន្ដBMWអត់ស្លាកលេខបំពានភ្លើងស្តុប បុករថយន្ដមួយគ្រឿងទៀតខូចខាតយ៉ាងធ្ងន់ធ្ងរ (មានវីដេអូ)
អ្នកនាង ម៉ូលីកា ដែលជាមេតុងទីន និងជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះមួយរូបនៅក្នុងបណ្តាញសង្គមបើករថយន្តស៊េរីទំនើបម៉ាកBMW បំពានភ្លើងស្តុប ជ្រុលទៅបុករថយន្តហាយឡែនឌ័របណ្តាលឱ្យខូចខាតរថយន្ដខ្លួនឯងមួយកំណាត់មុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៨២ (ចំណុចភ្លើងស្តុបទេពផន) ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតគេឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AJ-1503 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ហើយពេលបើកមកដល់ចំណុចកើតហេតុ (ភ្លើងស្តុបទេពផន) បានបត់ឆ្វេងឆ្លងភ្លើងស្តុបពណ៌ខៀវបម្រុងជិះកាត់តាមបណ្តោយផ្លូវម៉ៅសេទុង ប៉ុន្តែពេលបត់បានពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តម៉ាកBMW ពណ៌ស មិនមានស្លាកលេខ បើកបរដោយនារីម្នាក់ដែលគេស្គាល់ថា ជាមេតុងទីន និងជាអ្នកលក់តាមអនឡាញដ៏ល្បីឈ្មោះមួយរូបនៅក្នុងបណ្តាញសង្គម គឺអ្នកនាង ម៉ូ លីកា បើកបរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿនទាំងបំពានភ្លើងស្តុបពណ៌ក្រហមបានជ្រុលទៅបុករថយន្តហាយឡេនឌ័រ ចំកង់ខាងក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឱ្យរថយន្តBMWខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៌នេះ មិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។

ភ្លាមៗនោះដែរនារីជាអ្នកបើកបររថយន្តម៉ាកBMW ដែលគេស្គាល់ថាអ្នកនាង ម៉ូលីកា បានឡើងជិះកង់ពីឥណ្ឌាចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


