ព័ត៌មានជាតិ
តុលាការសម្រេចឃុំខ្លួនយុវជនអ្នកលេង tik tok ម្នាក់បង្ហោះសារញុះញង់មិនឱ្យពលរដ្ឋ មន្ត្រីរាជការ ទៅទទួលចាក់វ៉ាក់សាំងរបស់ចិន
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើយុវជនម្នាក់ជាអ្នកលេង tik tok ដែលបានបង្ហោះសាររិះគន់ថា វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ ជាជំនួយរបស់មិត្តចិនមកឱ្យកម្ពុជា ដែលកំពុងប្រតិបត្តិការចាក់ជួនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋពេលនេះថា គ្មានគុណភាព ព្រោះវ៉ាក់សាំងនេះគ្មានការទទួលស្គាល់ជាផ្លូវការឡើយ ។យុវជនខាងលើត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ។

យុវជនដែលបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម tik tok ថា វ៉ាក់សាំងជាជំនួយរបស់ចិនមកឱ្យកម្ពុជា គ្មានគុណភាព និងអាចបង្ករឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ក្រោយពេលចាក់រួច និងបានឃោសនាហាមដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋកុំទៅទទួលចាក់ដាច់ខាត ដោយសារមានបញ្ហាដល់អាយុជីវិតដែលជាការផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩ ចូលក្នុងសហគមន៍តែម្តង ។
លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាក់ថា បុគ្គលម្នាក់ឈ្មោះ ប៉ាន់ សុភី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ អ្នកចិញ្ចឹមជ្រូក រស់នៅឃុំពោធិ៍ចំរេីន ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ដែលជាម្ចាស់គណនី tik tok @User 4071311708297 និងជាម្ចាស់ គណនី ហ្វេសប៊ុក ឈ្មោះ Loc Le ដែលបានបង្ហោះព័ត៌មាន ញុះញង់ឱ្យមានការជ្រួសច្របល់ពិសេសរារាំងដល់ការអនុវត្ដវិធានការ ការពារសុខមាភាពពលរដ្ឋក្នុងសង្គម ត្រូវបានកំលាំងនគរបាលធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការនីតិវិធីបន្ដ ។

យុវជនខាងលើបានប្រេីប្រាស់បណ្ដាញសង្គម ដេីម្បីធ្វើសកម្មភាពបង្ហោះព័ត៌មានមិនពិតញុះញុងដោយចោទប្រកាន់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាយដាលវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍នាពេលបច្ចប្បន្ននេះ ។ ការបង្ហោះព័ត៌មានផ្ទុយពីការពិតជាចរតនានាំឱ្យមានការយល់ច្រឡំណាមួយមកលើរាជរដ្ឋាភិបាល និងប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងកម្ពុជា-ចិនតែម្តង ។
ក្រោយពេលនគរបាលស្រាវជ្រាវឈានដល់ការឃាត់ខ្លួនយុវជនឈ្មោះ ប៉ាន់ សុភី បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វេីសកម្មភាពដូចអ្វីដែលបានបង្ហោះក្នុងបណ្ដាញសង្គម tik tok និងប្រព័ន្ធបណ្តាញសង្គម facebook ពិតប្រាកដមែន ។

ក្នុងតំណាក់កាលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវថ្មីមួយនេះ គឺមានជនទុច្ចរិតមួយក្រុមតូចបែរជាយកការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំលើអាយុជីវិតប្រជាពលរដ្ឋរាប់លាននាក់ បញ្ហាសុខមាភាពសង្គម មកលេងសេីច និងធ្វេីការញុះញង់ក្រោមរូបភាព ឧបាយកលផ្សេងទៅវិញ ។
សូមប្រជាពលរដ្ឋចូលរួមអនុវត្តវិធានសុខាភិបាល និងវិធានការសុខាភិបាលដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដាក់ចេញ គឺ «៣ការពារ ៣កុំ»៕
អត្ថបទ ៖ ភួង រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


