ព័ត៌មានជាតិ
ប្រកាសតែងតាំងប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ ៧ មករា
កាលពីរសៀលថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ មានពិធីប្រកាសតែងតាំងប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ ៧ មករា ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅអគ្គនាយកដ្ឋានពន្ធដារថ្មី ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។


ពិធីនេះត្រូវបានតែងតាំងលោក សិញ សេងហោ ជាប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និង ប្រកាសតែងតាំងលោក ស៊ុន វុទ្ធី ជាប្រធានសាខាពន្ធដារខណ្ឌ ៧ មករា។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការប្រកាសតែងតាំងប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ ៧ មករា នាពេលនេះ ធ្វើឡើងជាធម្មតា សម្រាប់អាជីពមន្ត្រីរាជការ ទៅតាមនីតិវិធីកំណត់ដោយច្បាប់។ ជាក់ស្តែងចំពោះការប្រកាសតែងតាំងអ្នកទាំង ២ នាពេលនេះ គឺដើម្បីបន្តអនុវត្តការងារកាន់តែល្អថែមទៀតក្នុងការរកចំណូលថវិកាពីអ្នកជាប់ពន្ធចូលជាថវិការដ្ឋ។

លោក ឃួង ស្រេង សូមឱ្យប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ ៧ មករា បញ្ចេញឱ្យអស់ចំណេះដឹង ក្នុងការប្រមូលពន្ធ កែទម្រង់ខាងក្នុង ធានាអភិបាលកិច្ចល្អ និងគ្មានកំហុសឆ្គង។
លោក ឃួង ស្រេង ក៏បានផ្ដាំផ្ញើផងដែរថា ក្នុងនាមជាមន្ត្រីរាជការ បម្រើសេវា អ្នកជាប់ពន្ធ ត្រូវបំពេញការងារនេះឱ្យបានល្អ ឱ្យបានលឿន និងមានតម្លាភាព។ ត្រូវដឹងខ្លួនថា យើងជាមន្ត្រីបម្រើពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។ បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានស្នើឱ្យខណ្ឌទាំង ១៤ ខណ្ឌ គាំទ្រជាមួយនឹងការសហការជាមួយសាខាពន្ធដាររាជធានីភ្នំពេញ ដើម្បីជំរុញឱ្យការប្រមូលពន្ធពីអ្នកជាប់ពន្ធបានរលូនស្របទៅតាមផែនការដែលបានកំណត់។
លោក គង់ វិបុល ក្នុងឱកាសនោះ ក៏បានថ្លែងនូវការអរគុណចំពោះប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ ៧ មករា ចាស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបំពេញការងារបានយ៉ាងល្អជូនអគ្គនាយកដ្ឋានពន្ធដារ , ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល។

បន្ថែមពីនេះ លោក គង់ វិបុល បានណែនាំឱ្យប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ ៧ មករា ដែលតែងតាំងថ្មីនេះ បន្តកិច្ចការងារនេះឱ្យបានកាន់តែល្អ ស្របតាមវិជ្ជាជីវៈ ធ្វើជាមន្ត្រីស្អាតស្អំរបស់រាជរដ្ឋាភិបាល មានសាមគ្គីភាពផ្ទៃក្នុងល្អ ដោយមិនត្រូវមើលរំលងពីកំហុសឆ្គងរបស់ខ្លួនឯង។ ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ ត្រូវបម្រើសេវាជូនអ្នកជាប់ពន្ធឱ្យបានល្អ ទាំងពាក្យសំដី ទាំងការផ្តល់សេវាជាដើម ឱ្យសមជាមន្ត្រីរបស់រាជរដ្ឋាភិបាលដែលមានក្រមសីលធម៌ខ្ពស់ ក្មេង ឆ្លាតវៃ និងប៉ិនប្រសព្វ៕
អត្ថបទ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


