ជីវិតកម្សាន្ដ
រងការរិះគន់ថាជោរតាមគ្នា តារាចម្រៀង ណាន វីសារ ឆ្លើយតបវិញថា “អ្នកទើសមិនធ្វើ អ្នកធ្វើមិនទើស”
ស្របពេលដែលមូលនិធិ “សំឡេងវីសារ ដើម្បីកងទ័ពកម្ពុជា” ច្រៀងដើម្បីជួយ-ឈ្នះដើម្បីជាតិ របស់តារាចម្រៀងប្រុសវ័យក្មេងលោក ណាន វីសារ កំពុងទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសាធារណជនកម្ពុជា ស្រាប់តែមានមតិមួយចំនួនតូចបង្ហាញការមិនពេញចិត្ត និងរិះគន់ថា ធ្វេីតាមបវរកញ្ញា កុយ អេណា ដើម្បីទាញប្រជាប្រិយភាពទៅវិញ។

ឆ្លើយតបនឹងពាក្យរិះគន់នេះ លោក ណាន វីសារ “អ្នកទើសមិនធ្វើ អ្នកធ្វើមិនទើស”។ ទន្ទឹមនេះ លោកក៏បានប្រាប់ឱ្យដឹងពីដំណើរជិះម៉ូតូច្រៀងរបស់លោក ដែលគ្រោងធ្វើនៅ ២២ស្រុក ក្នុងខេត្តចំនួន ៨ ដោយចាប់ចេញដំណើរពីភ្នំពេញ ទៅខេត្តព្រះវិហារ ខណៈដំណើរសប្បុរធម៌ដើម្បីកងទ័ពកម្ពុជានេះ ក៏ទទួលបានការគាំទ្រ និងចូលរួមបរិច្ចាគពីមហាជនផងដែរ។
បើតាមការបញ្ជាក់ គោលបំណងដ៏សំខាន់នៃមូលនិធិទ្រទ្រង់កងទ័បនេះ គឺផ្តោតលើ ៣ចំណុច រួមមាន៖
១. ស្វែងរកជំនួយជួយវីរ:កងទ័ពកម្ពុជា (គាំទ្រថវិកា ឬ សម្ភារៈ)។
២. បង្ហាញស្នាដៃសំឡេងជាសិល្បករ ដើម្បីបង្កើនការរួមចំណែកសង្គម និងបំផុសគំនិតដល់អ្នកដទៃ។
៣. ផ្សព្វផ្សាយស្មារតីជាតិនិយម និងការគោរពដឹងគុណចំពោះវីរកងទ័ពកម្ពុជា។


តែយ៉ាងណា សកម្មភាពរួមចំណែកទ្រទ្រង់កងទ័ពនេះ ក៏មានមតិខ្លះរិះគន់ថា លោកធ្វើនេះគ្រាន់តែជោរតាមគេឯងប៉ុណ្ណោះ ហើយអាចធ្វេីតាបវរកញ្ញា កុយ អេណា ដែលនាងជោគជ័យក្នុងការធ្វើដំណើថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តសៀមរាប កាលពីថ្មីៗកន្លងទៅ។
ដោយមើលឃើញពាក្យរិះគន់ពីអ្នកមួយចំនួន ដែលតែងបង្កបរិយាកាសអាប់អួរដល់អ្នកផ្តួចផ្តើមមូលនិធិកន្លងមកដែរនោះ សាធារណជនដែលចូលរួម ពិសេសអ្នកគាំទ្រលោក ក៏បង្ហាញការយល់ឃើញរបស់ខ្លួនដែរថា “មិនយល់ថា ហេតុអី្វមនុស្សមួយចំនួនចិត្តចង្អៀតម្ល៉េះ ទើសដៀលគាត់? គាត់ធ្វើអី្វខុស? គាត់ធ្វើរឿងមានប្រយោជន៍ដល់សង្គមជាតិ។ បើខ្លួនឯងមិនចង់ចូលបរិច្ចាគក៏ស្ងៀមទៅមិនបាច់ជួយអី្វក៏បាន។ គាត់ជាកូនទាហានស្រាប់ គាត់មានទឹកចិត្តចង់ជួយ និងដឹងគុណដល់កងទ័ព។ គាត់ចង់បំផុសគំនិតរឿងល្អៗក្នុងសង្គម (មិនមែនជោតាមគ្នា) គាត់មិនបានធ្វើអី្វឱ្យអាប់ ឱនកិត្តិយសប្រទេសជាតិឡើយ”។

ក្នុងនាមជាពលរដ្ឋម្នាក់ ជាសិល្បករម្នាក់មានបេះដូងសាច់ឈាមជាខ្មែរគាត់ចង់ចូលរួមចំណែកសង្គមជាតិ។ គាត់តែងផ្សព្វផ្សាយតំបន់ទេសចរណ៍ ម្ហូបអាហារតាមតំបន់ផ្សាព្វផ្សាយស្មារតី ស្នេហាជាតិសូមពិចារណាឡើងវិញមុននឹងទើសរិះគន់។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមទាំងអស់គ្នា ដើម្បីបង្ហាញថាសំឡេងនៃការចូលរួមក្តីស្រលាញ់ ការគាំទ្រ និងការដឹងគុណចំពោះវីរៈភាពកងទ័ពកម្ពុជា៕ ចាន់រ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


