ព័ត៌មានជាតិ
អនុប្រធានព្រឹទ្ធសភាបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតហ្វីលីពីនពីការអត់ធ្មត់របស់កម្ពុជាចំពោះទង្វើញុះញង់របស់ថៃ
អនុប្រធានព្រឹទ្ធសភាកម្ពុជា គូសបញ្ជាក់ពីស្ថានភាពវិវត្តចុងក្រោយនៃជម្លោះព្រំដែនកម្ពុជា និងថៃ ទៅកាន់ឯកអគ្គរដ្ឋទូតហ្វីលីពីន ខណៈដែលបញ្ហាជម្លោះនេះមានភាពតានតឹង ដោយថៃព្យាយាមបង្កហេតុតាមខ្សែបន្ទាត់ព្រំដែនជាបន្តបន្ទាប់។ ប៉ុន្តែនៅចំពោះមុខសកម្មភាពញុះញង់របស់ថៃ ដែលកំពុងធ្វើពេលនេះ លោក ថា កម្ពុជាតែងតែប្រកាន់ជំហរអត់ធ្មត់ និងគោរពនូវបទឈប់បាញ់។

ជំនួបដែលធ្វើឡើងនាវិមានព្រឹទ្ធសភារាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងលោកស្រី Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានផ្លាស់ប្តូរយោបល់ពីបញ្ហាអន្តរជាតិ និងតំបន់ ជាពិសេសគឺបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ បើទោះបីមានបទឈប់បាញ់ក៏ដោយ ក៏ស្ថានភាពតាមតំបន់ព្រំដែននៅតែមានភាពផុយស្រួយ។

ជាក់ស្ដែង នៅថ្ងៃនេះតែម្ដង គឺកងកម្លាំងចម្រុះរបស់ថៃ បានបន្តសកម្មភាពឈ្លានពានទៅលើទឹកដីកម្ពុជាទាំងខុសច្បាប់ ក្រោមរូបភាពប្រើប្រាស់គ្រឿងចក្រ ឈូសឆាយបំពានដែនអធិបតេយ្យភាពកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយគ្មានខ្លាចច្បាប់អន្តរជាតិឡើយ។
ប៉ុន្តែយ៉ាងណា លោកបណ្ឌិត ធន់ វឌ្ឍនា បានបញ្ជាក់ថា កម្ពុជានឹងអត់ធ្មត់ដល់ទីបំផុតចំពោះការញុះញង់ពីសំណាក់ភាគីថៃ ដែលប៉ុនប៉ងចង់បង្កហេតុឱ្យជម្លោះផ្ទុះឡើងជាថ្មីនោះ។

លោកអនុប្រធានព្រឹទ្ធសភា បានបញ្ជាក់ជាថ្មីនូវគោលជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង តាមរយៈការព្យាយាមដោះស្រាយបញ្ហាតាមការចរចា ផ្អែកទៅលើច្បាប់ និងកិច្ចព្រមព្រៀង ដើម្បីសន្តិភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពក្នុងពេលឆាប់ខាងមុខនេះ រួមទាំងការដោះលែងត្រឡប់មកវិញនូវទាហានកម្ពុជា ១៨រូប ដែលកងទ័ពថៃចាប់ធ្វើជាចំណាប់ខ្មាំង ក្រោយបទឈប់បាញ់ចូលជាធរមាន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


