KPT+
មូលហេតុនេះហើយទើបចាស់ៗពីដើម ហាមស្ត្រីពពោះមិនឲ្យមើលសូរ្យគ្រាស-ចន្ទគ្រាស
ចាស់ៗពីដើម ពេលមានសូរ្យគ្រាស ឬចន្ទគ្រាស តែងតែហាមស្ត្រីមានផ្ទៃពោះមិនឲ្យមើលនោះទេ ព្រោះខ្លាចកូនក្នុងផ្ទៃកើតមកគ្រាសកន្លង ហើយជំនឿទាំងនោះនៅតែមានអ្នកជឿតាមនៅឡើយ ពិសេសអ្នកនៅជនបទ។
នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួនណាត មនុស្សគ្រាសកន្លង ឬគ្រោះកន្លង គឺមនុស្សដែលល្មេញល្មើពីកំណើត ដោយកាលពីនៅក្នុងផ្ទៃម្តាយ ហើយជួនពេលនោះមានសូរ្យគ្រាស ឬចន្ទគ្រាស។ តាមទំនៀមទម្លាប់ខ្មែរពីបុរាណ ស្ត្រីមានផ្ទៃពោះកាលបើប្រទះមានសូរ្យគ្រាស ចន្ទគ្រាស ត្រូវយកអកកំបោរមកដក់នឹងថ្នក់ ជាដំណើរអបឲ្យគ្រាសកន្លងអកកំបោរចុះ កុំឲ្យកន្លងកូនក្នុងផ្ទៃ។

ជំនឿថា ស្ត្រីមានផ្ទៃពោះមើលសូរ្យគ្រាស ឬចន្ទគ្រាស អាចប៉ះដល់កូនក្នុងផ្ទៃពោះនោះ ត្រូវលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត អះអាងថា គ្រាន់តែជាពាក្យបោកបញ្ឆោតរបស់ចាស់ៗនោះទេ មិនចង់ឲ្យស្ត្រីមានផ្ទៃពោះ នៅទ្រាំចាំមើលចន្ទគ្រាស ឬសូរ្យគ្រាស រយៈពេលយូរ ឬចាំដល់យប់ជ្រៅ។
“មើលចន្ទគ្រាស ឬសូរ្យគ្រាស អត់មានកូនកើតគ្រាសកន្លងអីទេ ពាក្យហ្នឹងចាស់ៗគាត់បោកបញ្ឆោត បំភ័យស្រីមានផ្ទៃពោះទេ គាត់មិនចង់ឲ្យស្រីៗមានផ្ទៃពោះអត់ងងុយពេលយប់ ត្រូវនៅចាំមើលចន្ទគ្រាសដល់យប់ជ្រៅ ដូចចាស់ៗថា ស៊ីចុងអំពៅឆាប់ចេះហែលទឹកអ៊ីចឹង”។ លោកវេជ្ជបណ្ឌិត រៀបរាប់។
ស្ត្រីមានផ្ទៃពោះដែលមានសុខភាពខ្សោយស្រាប់ កាលណាអត់ងងុយ ឬប្រឹងមើលសូរ្យគ្រាសដោយ ភ្នែកទទេ ពុំមានពាក់អ្វីការពារ អាចធ្វើឲ្យធេងធោង វិលមុខ ទៅជាឈឺ ឬដួល នេះហើយដែលចាស់ៗបារម្ភនោះ។ គ្រាសកន្លងនោះ លោកវេជ្ជបណ្ឌិតថា ចាស់ៗប្រហែលចាស់ចង់សំដៅលើជំងឺបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើងលើស្ត្រីមានផ្ទៃពោះ ដែលធ្វើឲ្យឡើងឈាម ទៅជាប្រកាច់។
តែតាមក្បូនពេទ្យ ជំងឺបម្រុងក្រឡាភ្លើង បណ្តាលមកលើសសម្ពាធឈាម និងរោគសញ្ញាផ្សេងទៀតដោយសារខូចខាតសរីរាង្គផ្សេងៗ ដូចជា តម្រងនោម ជាដើម។ ស្រីៗមានផ្ទៃពោះ និងមានសម្ពាធឈាមធម្មតា ក៏អាចមានជំងឺនេះបានដែល ភាគច្រើនកើតនៅសប្តាហ៍ទី ២០ នៃការពពោះ និងលើអាចកើតលើស្រីៗមានសម្ពាធឈាមលើសតិចតួច ប៉ុន្តែមិនបានព្យាបាលត្រឹមត្រូវ។ ជំងឺបម្រុងក្រឡាភ្លើង អាចបង្កផលវិបាកធ្ងន់ធ្ងរប៉ះពាល់ដល់ជីវិតទាំងម៉ាក់ៗ និងគភ៌៕
អត្ថបទផ្តល់សិទ្ធិដោយ ៖ Hello Krupet
ចុចអាន៖ ហេតុអ្វីយើងខ្ជះខ្ជាយប្រាក់លើរបស់ថ្លៃៗដោយគ្មានបញ្ហា ប៉ុន្តែបែរសុញសាញពេលទិញរបស់ថោកៗ?
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


