Connect with us

ព័ត៌មានអន្ដរជាតិ

កាសែតថៃផ្សាយ «នាយករដ្ឋមន្រ្តីកូរ៉េថាអ្នកនយោបាយថៃ៧នាក់ពាក់ព័ន្ធបទល្មើសអនឡាញ» ប៉ុន្តែទូតកូរ៉េនៅថៃច្រានចោល

បានផុស

នៅ

ស្ថានទូតកូរ៉េខាងត្បូងនៅទីក្រុងបាងកក បានចេញសេចក្តីបដិសេធ ចំពោះរបាយការណ៍ព័ត៌មានដែលថា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង អះអាងថា មានអ្នកនយោបាយថៃចំនួន៧នាក់ ជាប់ពាក់ព័ន្ធនឹងករណី Scam នៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននេះ មានទំព័រ Facebook មួយរបស់ថៃឈ្មោះ «Than Pao»  បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ដែលបញ្ជាក់ថា អ្នកនយោបាយថៃ៧នាក់ មានទំនាក់ទំនងជាមួយបណ្តាញ Call-Center និង Scam ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

តាមអ្វីដែលបង្ហោះក្នុងទំព័រដដែលនេះ, ឥឡូវ បញ្ជីឈ្មោះអ្នកទាំង៧ បានទៅដល់ដៃអ្នកសារព័ត៌មាន ហើយ ខណៈគ្រប់គ្នាកំពុងចង់ដឹងអំពីអត្តសញ្ញាណអ្នកទាំងនោះ ហើយកំពុងទទឹងរង់ចាំថាតើពេលណាទើបទម្លាយនិងបើកការស៊ើបអង្កេតជាផ្លូវការ។

យ៉ាងណាក្តី ក្រោយមានការផ្សព្វផ្សាយអំពីរឿងនេះ ស្ថានទូតកូរ៉េខាងត្បូង ប្រចាំនៅប្រទេសថៃ បានប្រញាប់ប្រញាល់ចេញមកបដិសេធ ដោយទាត់ចោលការអះអាងទាំងនេះ និងប្រកាសថា នេះជាព័ត៌មានក្លែងក្លាយ។

ស្ថានទូតបានបង្ហោះលើទំព័រ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃអាទិត្យទី១៩ខែតុលាឆ្នាំ២០២៥ថា «អត្ថបទរបស់កាសែត Thansettakij ចុះថ្ងៃទី១៩ខែតុលា បានរាយការណ៍ថា នាយករដ្ឋមន្ត្រីកូរ៉េថ្លែងថា អ្នកនយោបាយថៃចំនួនប្រាំពីររូប បានជាប់ពាក់ព័ន្ធក្នុងសំណុំរឿង Scam របស់កម្ពុជា។ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េសូមបកស្រាយថា របាយការណ៍នេះ មិនមែនជាការពិតទេ។ ស្ថានទូតសាធារណរដ្ឋកូរ៉េនឹងចាត់វិធានការចាំបាច់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ»។

ទន្ទឹមនោះ នាយករដ្ឋមន្ត្រីថៃ Anutin ក៏បញ្ជាឲ្យមានការស៊ើបអង្កេតលើរបាយការណ៍ ខាងលើនេះផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស្អែក កម្ពុជា នឹងបញ្ជូនជនជាតិកូរ៉េ៥៩នាក់ពាក់ព័ន្ធការឆបោកតាមអនឡាញទៅមាតុប្រទេសវិញ ខណៈធ្លាប់បញ្ជូន១៨០នាក់រួចហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម