សេដ្ឋកិច្ច
ម្ចាស់កសិដ្ឋានដាក់គោលដៅចិញ្ចឹមបង្កងអូស្ត្រាលី ឱ្យបាន ១០០ គីឡូក្រាម ក្នុងមួយខែ ផ្កត់ផ្គង់ទីផ្សារក្នុងស្រុក
ស្ថិតនៅក្នុងវ័យ ៣៦ឆ្នាំ លោក លី រតនៈ ជាម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងកសិករកម្ពុជា នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា បច្ចុប្បន្នទីផ្សារបង្កងអូស្រ្ដាលីនៅតែអាចលក់បានមួយគីឡូក្រាម ១៧ ដុល្លារ ខណៈម្ចាស់កសិដ្ឋានដាក់គោលដៅចិញ្ចឹមឱ្យបាន១០០គីឡូក្រាម ក្នុងមួយខែ។

លោក លី រតនៈ បានប្រាប់ឱ្យដឹងថា សម្រាប់ពេលបច្ចុប្បន្ន បង្កងអូស្រ្ដាលីអាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ១៦ដុល្លារ ទៅ ១៧ដុល្លារ ក្នុងមួយគីឡូក្រាម ចំណែកទីផ្សារគោលដៅមានដូចជារាជធានីភ្នំពេញ ព្រះសីហនុ និងខេត្តបន្ទាយមានជ័យ ជាដើម។
ម្ចាស់កសិដ្ឋានរូបនេះ បានបញ្ជាក់ដែរថា ទាក់ទងទៅនឹងការចិញ្ចឹមបង្កងអូស្រ្ដាលីនេះដែរ អាចចាត់ទុកថា ប្រភេទបង្កងនេះ ហាក់ពិបាកចិញ្ចឹមជាងបង្កងផ្សេងៗបន្តិច នេះក៏ព្រោះតែការប្រមូលផល និងបច្ចេកទេសចិញ្ចឹមត្រូវប្រើរយៈពេលយូរជាងប្រភេទពូជបង្កងដទៃទៀត។

យ៉ាងណាមិញ ដ្បិតប្រភេទបង្កងអូស្រ្ដាលី ងាយស្រួលក្នុងការរកទីផ្សារក៏ពិតមែន តែលោក លី រតនៈ ចង់ឱ្យអ្នកដែលចិញ្ចឹមបង្កងនេះ គួរពិចារណាឡើងវិញ ខណៈថ្មីៗមានការលើកឡើងថា ការចិញ្ចឹមបង្កងអូស្រ្ដាលី ចំណាយពីដើមទុនត្រឹមតែ១ពាន់ដុល្លារ ទៅ២ពាន់ដុល្លារ ហើយចិញ្ចឹមត្រឹមតែ១២ខែ ក៏អាចប្រមូលផលបាន។
ត្រង់ចំណុចនេះ ម្ចាស់កសិដ្ឋានបង្កងកសិករកម្ពុជា យល់ឃើញថា នេះគ្រាន់តែយុទ្ធសាស្រ្ដក្នុងការធ្វើទីផ្សារដើម្បីទទួលបានប្រាក់ចំណេញរបស់បុគ្គលឆ្លៀតឱកាសមួយចំនួនទៅវិញទេ។

ជាក់ស្ដែង កសិដ្ឋានរបស់លោក លី រតនៈ មិនមែនពឹងពាក់លើការចិញ្ចឹមបង្កងដើម្បីស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារនោះឡើយ ផ្ទុយទៅវិញ លោកផ្ទាល់ ត្រូវតែធ្វើស្រែចម្ការ និងបង្កើតមុខរបរថតចម្លងឯកសារមួយទៀត ទើបអាចទប់ទល់ទៅនឹងការខាតបង់ ខណៈការចិញ្ចឹមបង្កងពេលខ្លះក៏ត្រូវជួបហានិភ័យក្នុងដំណើរការចិញ្ចឹមវាផងដែរ។
គួរឱ្យដឹងថា មុខរបរចិញ្ចឹមបង្កងអូស្រ្ដាលីនេះ លោក លី រតនៈ បានចាប់ផ្ដើមធ្វើវាឡើងមកតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ បច្ចុប្បន្ន កសិដ្ឋានរបស់កសិករូបនេះ មានទីតាំងស្ថិតនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕



អត្ថបទ៖ សួស សិត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


