ជីវិតកម្សាន្ដ
បរទេសឱ្យតម្លៃ! ពេជ្រ ចរណៃ ជំរុញទឹកចិត្តយុវជនរួមគ្នាលើកស្ទួយគុនល្បុក្កតោខ្មែរ
តារាសម្តែងនិងជាគ្រូគុនល្បុក្កតោខ្មែរកញ្ញា ពេជ្រ ចរណៃ បានបង្ហាញអារម្មណ៍រំភើបខ្លាំងនៅពេលឃើញបរទេសគេឲ្យតម្លៃលើក្បាច់គុនល្បុក្កតោខ្មែរនិងគាំទ្រ ខណ:តារាស្រីរូបនេះក៏បានបំផុសចូលរួមផ្សព្វផ្សាយទាំងអស់គ្នា ដើម្បីជាតិយើងទាំងអស់គ្នា។
ជាការពិតថ្មីៗនេះ មហាជនអ្នកគាំទ្រគឺបានចាប់អារម្មណ៍នូវកម្មវិធីមួយដែលសាលាគុនល្បុក្កតោតេជ័យតេជៈរបស់កញ្ញា ពេជ្រ ចរណៃ សហការណ៍ជាមួយនឹងក្រុមហ៊ុនគ្រឿងសម្អាងមួយក្នុងការរៀបចំកម្មវិធី” ឥទ្ធិពលនៃវប្បធម៌ ជាសម្រស់នារីខ្មែរសម័យថ្មី” ដើម្បីចូលរួមលើកស្ទួយគុនល្បុក្កតោខ្មែរ។

នៅក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមទស្សនាពីសំណាក់បងប្អូនជាច្រើនផងដែរ ខណ:គេសង្កេតឃើញមានជនបរទេសក៏ចូលរួមទស្សនា និងចាប់អារម្មណ៍តាមរយ:ការសម្ភាសដោយផ្ទាល់ជាមួយកញ្ញា ពេជ្រ ចរណៃ ផងដែរ ។ កញ្ញា ពេជ្រ ចរណៃ បញ្ជាក់ថា នេះហើយការតស៊ូក្រាញននៀលជាមួយនឹងក្បាច់គុនល្បុក្កតោរបស់នាងខ្ញុំ ហើយក៏សូមគោរពដឹងគុណចំពោះវីរភាពរបស់លោកគ្រូតាក្រមាមាសក្បាច់គុនល្បុក្កតោ សាន គឹមស៊ាន ។
ចរណៃ បាននិយាយទៀតថា”បរទេសគេឲ្យតម្លៃលើ ក្បាច់គុនយើងណាស់ចុះចំណែកយើងដែលជាម្ចាស់ក្បាច់គុន? នេះហើយជាឥទ្ធិពលនៃការផ្សព្វផ្សាយមិនថាផ្សព្វផ្សាយក្នុងរូបភាពបែបណាទេឲ្យតែមានតម្លៃសម្រាប់វប្បធម៌ជាតិរបស់យើងចូលរួមផ្សព្វផ្សាយទាំងអស់គ្នាដើម្បីជាតិយើងទាំងអស់គ្នា”។
គួរបញ្ជាក់ថាកម្មវិធី “ឥទ្ធិពលនៃវប្បធម៌ជាសម្រស់នារីខ្មែរសម័យថ្មី” មិនត្រឹមតែបានបង្ហាញពីឈុតឆាកគុនល្បុក្កតោពីសំណាក់កញ្ញា ពេជ្រ ចរណៃ និងគ្រូ ព្រមទាំងកូនសិស្សគុនល្បុក្កតោនោះទេ តែអ្នកចូលរួមក៏មានឱកាសបានស្លៀកឈុតគុនល្បុក្កតោដូចគ្នាដែរ ដើម្បីចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


