Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ ក្តុកក្តួលខ្លាំងនៅមុខរូបថតកងទ័ពពលីដើម្បីការពារជាតិមាតុភូមិ ប្រឆាំងការឈ្លានពានពីសៀម

បានផុស

នៅ

តារាសម្តែងនិងក៏ជាគ្រូបង្ហាត់កងទ័ពមួយរូបផងនោះគឺកញ្ញា ពេជ្រ ចរណៃ បានបង្ហាញអារម្មណ៍ក្តុកក្តួលជាខ្លាំងនៅពេលដែលនាងនឹកដល់វីរ:ភាពនៃការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរ:កងទ័ពកម្ពុជា ដែលការពារទឹកដីពីការឈ្លានពានរបស់ទាហានចោរសៀមនៅក្នុងសង្គ្រាមរយ:ប៉ុន្មានថ្ងៃកន្លងមកនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែងស្រីកញ្ញា ពេជ្រ ចរណៃ បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថាខ្ញុំឈឺចុកចាប់ខ្លាំងណាស់សរសេរទាំងទប់ទឹកភ្នែកមិនជាប់ចំពោះវីរបុរសដ៏អង់អាចរបស់កម្ពុជាថា “សូមឱ្យវិញ្ញាណក្ខន្ធវីរបុរសខ្មែរដែលបានពលីការពារបូរណភាពទឹកដី ទៅកាន់ទីស្ងប់សុខផងចុះ។ ជយោកម្ពុជា អរគុណសន្តិភាព”។

ពេជ្រ ចរណៃ លើកឡើងទៀតថា វីរ:កងទ័ពយេីងពិតជាអង់អាចក្លាហានណាស់ ក្នុងនាមនាងជាកូនខ្មែរមួយរូបនាងសូមគោរពអរគុណដល់វីរកងទ័ពខ្មែរកម្ពុជាទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីតែបុព្វហេតុជាតិការពារទឹកដីកុំឲ្យសត្រូវឈ្លានពានបាន ហើយក៏សូមគោរពអរគុណដល់ថ្នាក់ដឹកនាំយើងដូចគ្នា នូវភាពអង់អាចក្លាហាន និងការលះបង់ដ៏ធំធេងនេះនឹងដក់ជាប់នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរជានិច្ច។

ពេជ្រ ចរណៃ ថា “ពួកយើងនឹងចងចាំអ្នកនៅក្នុងបេះដូង យើងជាជនជាតិខ្មែរ សូមធ្វើការគោរពនិងកាន់ទុក្ខដល់វីរ:កងទ័ពដ៏អង់អាចដែលបានពលីជីវិតក្នុងសមរភូមិជួរមុខយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដីជាតិមាតុភូមិប្រជាជនខ្មែរនឹងចង់ចាំទុកនូវវីរៈភាពដ៏អង់អាចមួយនេះជាប់ក្នុងក្រអៅបេះដូង”៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម