Connect with us

ព័ត៌មានអន្ដរជាតិ

Reddit ប្ដឹង Perplexity ពីបទលួចទិន្នន័យ​ទៅបង្វឹកប្រព័ន្ធ AI របស់ខ្លួន

បានផុស

នៅ

ក្រុមហ៊ុនវេទិកាបណ្ដាញសង្គមយក្ស Reddit ​បាន​ប្ដឹង​​​ក្រុមហ៊៊ុន​បញ្ញាសិប្បនិម្មិត(AI)បង្កើតថ្មី Perplexity​ទៅតុលាការសហព័ន្ធក្រុង​ញូវយ៉កកាលពីថ្ងៃពុធ ដោយចោទប្រកាន់ក្រុមហ៊ុននេះ និងក្រុមហ៊ុនចំនួន​៣​ផ្សេង​ទៀតពីបទលួចទិន្នន័យទ្រង់ទ្រាយធំ​ដោយខុសច្បាប់ ដើម្បីបណ្តុះបណ្តាលប្រព័ន្ធ AI របស់ខ្លួន។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Reddit បាន​និយាយក្នុងពាក្យបណ្ដឹងថា បណ្ដា​ក្រុមហ៊ុន​ប្រមូលទិន្នន័យទ្រង់ទ្រាយធំ​ បាន​រំលោភលើ​វិធានការការពារទិន្នន័យ ​ដើម្បីបំពេញតម្រូវការរបស់ Perplexity ដែល​យកទៅប្រើប្រាស់់ក្នុង«ប្រព័ន្ធម៉ាស៊ីនឆ្លើយតប» ឬ ម៉ាស៊ីនស្វែងរករបស់ខ្លួន។​

គេមើលថា កន្លងមក បណ្ដាក្រុមហ៊ុន​​ផ្ដល់មាតិកាលើអ៊ិនធឺណិត បាន​ដាក់់ពាក្យ​បណ្ដឹងប្រឆាំងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗពីបទ «ប្រើប្រាស់់​ខុសច្បាប់» នូវ «ទិន្នន័យជាប់់កម្មសិទ្ធិ​​» របស់ខ្លួន ដើម្បីបង្វឹកបង្ហាត់​​ប្រព័ន្ធ AI របស់់ពួកគេ​។​ Reddit បាន​ដាក់ពាក្យបណ្ដឹងស្រដៀងគ្នាប្រឆាំងនឹង​ក្រុមហ៊ុន Anthropic កាលពីខែមិថុនា ដោយសំំណុំរឿងនេះស្ថិតនៅ​ក្រោម​ដំណើរការនៅឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ Perplexity បាន​និយាយ​​ក្នុងសេចក្ដីថ្លែងការណ៍មួយ​ថា៖ «​យុទ្ធសាស្រ្តរបស់យើងនៅតែ​មាន​គោលការណ៍ និងទំនួលខុសត្រូវ នៅពេល​យើងផ្តល់ចម្លើយជាក់ស្តែងដោយប្រើប្រាស់ AI ត្រឹមត្រូវ។ ​យើងនឹងប្រឆាំងចំពោះការគំរាមកំហែងប្រឆាំងនឹងការបើកចំហរ និងផលប្រយោជន៍សាធារណៈ​»។

ប្រធានផ្នែកច្បាប់របស់ Reddit លោក Ben Lee បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា៖ «ក្រុមហ៊ុន AI បានជាប់គាំងក្នុងការប្រកួតប្រជែងសម្រាប់មាតិកាមនុស្សប្រកបដោយគុណភាព​ ហើយសម្ពាធនោះបាន​ជំរុញឱ្យ​មាន​ “​សេដ្ឋកិច្ចលាងទិន្នន័យ” ខ្នាត​ឧស្សាហកម្ម»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម