Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ធ្ងន់ធ្ងរនៅកណ្តាលប្រទេសវៀតណាមសម្លាប់មនុស្ស៩នាក់

បានផុស

នៅ

យ៉ាងហោចណាស់មានមនុស្ស ៩នាក់បានស្លាប់ និង៥នាក់នៅតែបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅទូទាំងកណ្តាលប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែតុលា។

(រូបភាព៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លែងដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺទីក្រុង Danang ជាទីក្រុងឆ្នេរដ៏ពេញនិយមមួយ និងទីក្រុងបុរាណ Hoi An ដោយមានមនុស្សប្រាំមួយនាក់បានបាត់បង់ជីវិត។ លើសពីនេះ ផ្ទះជាង ១០៣,០០០ ខ្នងនៅទីក្រុង Hue បានជន់លិចស្ទើតែទាំងស្រុង។

នៅទីក្រុង Hue ទឹកជំនន់បានឡើងដល់ជម្រៅពីរម៉ែត្រនៅក្នុងតំបន់ភាគច្រើន ខណៈដែលទន្លេ និងអាងស្តុកទឹកនៅទីក្រុង Danang កំពុងហៀរចេញ។ អាជ្ញាធរបានព្រមានថា ទឹកជំនន់ភ្លាមៗ និងបំណាក់ដីអាចកើតឡើងក្នុងពេលឆាប់ៗនេះបន្តែមទៀត ជាពិសេសនៅតំបន់ភ្នំ។

(រូបភាព៖ VN Express)

ភ្លៀងធ្លាក់ខ្លាំងនៅតែបន្តធ្លាក់ ដោយតំបន់ខ្លះទទួលបានទឹកភ្លៀងជាង ៤០០ មីលីម៉ែត្របន្ថែមទៀត។ ប៉ុន្មានថ្ងៃនេះបំណាក់ដីបានបិទផ្លូវ កាត់ផ្តាច់ចរន្តអគ្គិសនី និងរំខានផ្លូវរថភ្លើង ដោយសេវាកម្មរថភ្លើងរវាងទីក្រុងហាណូយ និងទីក្រុងហូជីមិញនៅតែផ្អាកដោយសារតែទឹកជំនន់។

គួរបញ្ជាក់ថាប្រទេសវៀតណាមតែងតែប្រឈមនឹងទឹកជំនន់ដ៏សាហាវក្នុងអំឡុងរដូវវស្សាចាប់ពីខែមិថុនាដល់ខែតុលា ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាននាពេលនេះ បានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងរំខានដល់ជីវិតប្រចាំថ្ងៃនៅក្នុងតំបន់ខ្លាំង៕

(រូបភាព៖ VN Express)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម