Connect with us

ព័ត៌មានអន្ដរជាតិ

អានុទីន​តឿន​​លោកស៊ី​ឲ្យ​ឆាប់​បញ្ចប់កិច្ចព្រមព្រៀងទិញ​អង្ករពី​ថៃ​៥០ម៉ឺន​តោន ដើម្បី​ជំរុញ​សេដ្ឋកិច្ច

បានផុស

នៅ

នាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុល បានតឿន​ប្រធានាធិបតីចិន ស៊ី ជីនពីង​ ឲ្យឆាប់​សម្រេច​កិច្ចព្រមព្រៀងទិញអង្ករចំនួន​ ៥០០ ០០០​តោន ក្នុងអំឡុងពេលកិច្ចចរចាទ្វេភាគីរបស់ពួកគេនៅខាងក្រៅកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី​៣២​នៅទីក្រុង Gyeongju ដែល​សង្ឃឹម​ថា​ជា​ការជំរុញដ៏សំខាន់ដល់ការនាំចេញកសិផលរបស់​ប្រទេស​​ថៃ។ នេះបើយោងតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្ដិ៍​នា​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥ ដែល​ដកស្រង់​សម្ដី​ពី​អ្នក​នាំពាក្យរដ្ឋាភិបាលលោក Siripong Angkasakulkiat។

លោក​អានុទីន និង​លោក​ស៊ី​ (រូបថត៖ ក្រសួង​ការបរទេស​ថៃ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សាដែលធ្វើឡើងនៅសណ្ឋាគារ Kolon ផ្តោតលើការពង្រឹងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។ ជាមួយនឹងប្រទេសចិនបានប្រើប្រាស់អង្ករជិត​១៥០​លានតោនជារៀងរាល់ឆ្នាំ មន្ត្រីថៃ​ចាត់ទុកការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងនេះថា​វិជ្ជមាន។

មុនពេលចាកចេញទៅកូរ៉េខាងត្បូង លោក​អនុទីន បាននិយាយថា គោលដៅសំខាន់មួយរបស់លោកនៅ APEC គឺជំរុញទីក្រុងប៉េកាំងឲ្យ​ពន្លឿនការទិញអង្ករ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនប្រាក់ចំណូលជាតិរបស់​ថៃ។

បើ​តាម​ The Nation បច្ចុប្បន្នប្រទេសថៃកំពុងធ្វើការដើម្បីបញ្ចប់កិច្ចព្រមព្រៀង​មួយ​សម្រាប់ការលក់អង្ករចំនួន ២៨ម៉ឺន​តោនទៅ​កាន់ប្រទេសចិន ដែល​ជាកិច្ចព្រមព្រៀង​ដាច់​ដោយ​ឡែក​មួយ​ទៀតជាមួយ​ចិន។ កិច្ចព្រមព្រៀងពីមុននេះ បានប្រឈមមុខនឹងការពន្យារពេល ខណៈ​សំណើរបស់​លោក​អានុទីន​ សម្រាប់កិច្ចព្រមព្រៀងថ្មី​៥០​ម៉ឺន​តោនធ្វើ​ឡើង​មុនពេលដែល​កិច្ចព្រមព្រៀង​មុន​បាន​បញ្ចប់​​ទៅ​ទៀត។

គិតត្រឹមថ្ងៃទី១​ខែវិច្ឆិកា​ ប្រទេសចិនមិនទាន់បានបញ្ចប់ជាផ្លូវការ ឬប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង​៥០ម៉ឺន​តោននោះទេ។ សំណើនៅតែស្ថិតក្រោមការពិចារណា ខណៈ​រដ្ឋាភិបាលថៃចាត់ទុកកិច្ចព្រមព្រៀងអង្ករទាំងនេះថាមានសារៈសំខាន់សម្រាប់ការគាំទ្រតម្លៃស្រូវក្នុងស្រុក និងជួយកសិករក្នុងស្រុក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម