ព័ត៌មានអន្ដរជាតិ
ចិនបន្ថែមការហាមឃាត់ការនាំចូលទឹកស៊ីរ៉ូ និងផលិតផលជាតិស្ករពីថៃ ជុំវិញកង្វល់សុវត្ថិភាព
អាជ្ញាធរចិនបានបន្ថែមមុខទំនិញថ្មីទៅក្នុងបញ្ជីហាមឃាត់ការនាំចូលទឹកស៊ីរ៉ូ និងផលិតផលជាតិស្ករកែច្នៃទាំងអស់ពីប្រទេសថៃ ក្រោយការត្រួតពិនិត្យសុវត្ថិភាពចំណីអាហាររកឃើញថា រោងចក្រថៃទាំងអស់មិនបំពេញតាមស្ដង់ដារអនាម័យ និងគុណភាពរបស់ចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer នៅថ្ងៃសុក្រនេះ។

ការពង្រីកការហាមឃាត់ថ្មី ដែលចូលជាធរមានកាលពីថ្ងៃទី ២៧ តុលា កន្លងទៅ រំពឹងថានឹងបង្កការខាតបង់ដល់ឧស្សាហកម្មផលិតផលិតផលជាតិស្កររបស់ថៃរាប់ពាន់លានបាត និងគំរាមកំហែងដល់ដំណើរការរបស់ក្រុមហ៊ុនរោងចក្រនាំចេញ ដែលពឹងផ្អែកខ្លាំងលើទីផ្សារចិន។
ក្រោមវិធានការនេះ អាជ្ញាធរចិនបានបន្ថែមប្រភេទផលិតផលជាតិស្ករ ៤ ទៀត ទៅក្នុងការរឹតត្បឹតដែលមានស្រាប់ ដោយរួមបញ្ចូលទាំងទឹកស៊ីរ៉ូ និងទឹកស្ករផ្សេងៗ ខណៈបញ្ឈប់មិនឱ្យក្រុមហ៊ុនថៃធ្វើការចុះបញ្ចីមុខទំនិញថ្មី។
គួររំឭកថា កាលពីខែធ្នូ ឆ្នាំមុន ចិនបានបិទការនាំចូលផលិតផលជាតិស្ករថៃរួចម្ដងហើយ ដែលក្នុងនោះរួមមានទឹកស៊ីរ៉ូ និងម្សៅលាយជាតិស្ករ។ ការបិទលើកនោះ បង្ខំឱ្យក្រុមហ៊ុនថៃផ្អាកដំណើរការ បង្កការខាតបង់ប្រហែល ៥០ ប៊ីលានបាត (១,៥៤ ប៊ីលានដុល្លារ) ហើយធ្វើឱ្យតម្លៃស្ករធ្លាក់ចុះ។
ប្រធានសមាគមផលិតផលស្ករថៃ លោក Todsaporn Ruangpattananont បាននិយាយថា រដ្ឋបាលគយទូទៅចិន (GACC) បានត្រួតពិនិត្យរោងចក្រថៃចំនួន ១០ កន្លែង កាលពីខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែបានរកឃើញថា គ្មានរោងចក្រណាមួយបានបំពេញតាមស្តង់ដារអនាម័យ និងគុណភាពរបស់ចិននោះទេ បើទោះបីជារោងចក្រនីមួយៗបានវិនិយោគលុយរាប់សិបលានបាតក្នុងការធ្វើឱ្យប្រសើរឡើងនូវកន្លែងដូចជាបន្ទប់សម្លាប់មេរោគ កន្លែងផលិតកម្ម និងបន្ទប់សម្អាតក៏ដោយ។

ជាលទ្ធផល ក្រុមហ៊ុននាំចេញថៃលែងអាចនាំចេញទឹកសុីរ៉ូ ឬផលិតផលស្ករលាយ ទៅចិនទៀតហើយ ដោយអាចនាំចេញតែផលិតផលស្ករសុទ្ធក្នុងបរិមាណកំណត់ប៉ុណ្ណោះ។
លោក Todsaporn បាននិយាយថា ឥឡូវនេះ ក្រុមហ៊ុនផលិតថៃជាច្រើនមានការខកចិត្តខ្លាំង ពីព្រោះពួកគេបានសហការយ៉ាងពេញលេញជាមួយដំណើរការត្រួតពិនិត្យចិន ប៉ុន្តែចុងក្រោយចិនបន្ត និងពង្រីកការហាមឃាត់ការនាំចូល។
លោក Todsaporn បានជំរុញឱ្យក្រសួងពាណិជ្ជកម្មដឹកនាំការចរចាដោយផ្ទាល់ជាមួយ GACC ដើម្បីដោះស្រាយបញ្ហានេះ ខណៈអំពាវនាវដល់គណៈកម្មាធិការពាណិជ្ជកម្ម និងឧស្សាហកម្មព្រឹទ្ធសភាសម្រាប់ជំនួយ ដោយកត់សម្គាល់ថា វាគឺជាស្ថាប័នរដ្ឋាភិបាលតែមួយគត់ ដែលធ្លាប់បានចូលជួយឧស្សាហកម្មផលិតផលិតផលជាតិស្ករថៃ ក្នុងអំឡុងពេលចិនបិទការនាំចូលចុងឆ្នាំ ២០២៤ ដោយរកឱកាសទីផ្សារថ្មីៗនៅហ្វីលីពីន។
ជុំវិញបញ្ហានេះ សមាជិកនៃគណៈកម្មាធិការពាណិជ្ជកម្មនៃព្រឹទ្ធសភាថៃ លោក Ekkachai Ruangrat បាននិយាយថា ការហាមឃាត់ការនាំចូលរបស់ចិន កំពុងបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករដាំអំពៅទូទាំងប្រទេស ចំពេលដែលការធ្លាក់ចុះនៃតម្លៃស្ករបង្កការលំបាកផ្នែកហិរញ្ញវត្ថុរួចទៅហើយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


