ព័ត៌មានជាតិ
មើលសារចូលឆ្នាំថ្មីរបស់លោក កឹម សុខា បន្តិចមើល មានបង្កប់នយោបាយអ្វីខ្លះដែរទេ ?
នៅក្នុងឱកាសឆ្លងឆ្នាំចាស់ (ព .ស.២៥៦៤) ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស គ.ស.២០២១ ដ៏វិសេសវិសាលនេះ លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង ហើយពេលនេះកំពុងរងការចោទប្រកាន់ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” បានផ្ញើសារជាសេចក្តីនឹករលឹក ជូនចំពោះបងប្អូនជនរួមជាតិខ្មែរ ទាំងក្នុង និងក្រៅប្រទេស ទទួលបាននូវសិរីសួស្តី ជ័យមង្គល សេចក្តីសុខ និង សេចក្តីចម្រើន និងវៀរចាកផុតពីសេចក្តីទុក្ខ គ្រោះមហន្តរាយ និងការឈឺចាប់ទាំងឡាយ ទោះបីបណ្តាលមកពីធម្មជាតិ ឬបង្ករឡើងដោយមនុស្សលោកក្ដី ជាពិសេសជៀសផុតពីការឆ្លង និងរងគ្រោះដោយជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលយ៉ាងកាចសាហាវនៅប្រទេសកម្ពុជា។
ជាមួយនឹងសារជូនពរខាងលើនេះ លោក កឹម សុខា បានលើកឡើងថា ការផ្សះផ្សារបង្រួមបង្រួមជាតិពិតប្រាកដកើតមានបាន លុះត្រាតែភាគីពាក់ព័ន្ធនាំគ្នាប្រកាន់យកនូវព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា និងជម្រុះចេញនូវលោភៈ ទោសៈ មោហៈ និងអវិជ្ជាទាំងឡាយ។ ត្រូវជឿជាក់ថា អ្វីៗមិនអមតៈទេ រួមទាំងអាយុជីវិតយើងផង។ លោកយល់ឃើញថា សាមគ្គីភាពជាតិនេះហើយ គឺជាឱសថដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់ដោះស្រាយបញ្ហានានា ដែលកម្ពុជាយើងបានកំពុង នឹងអាចប្រឈមនៅពេលខាងមុខ ឲ្យកាន់តែមានប្រសិទ្ធិភាព និង ជោគជ័យថែមទៀត។
បើតាមលោក កឹម សុខា ការការពារអធិបតេយ្យភាពជាតិ ការស្តារសេដ្ឋកិច្ចជាតិ ការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការកសាងអនាគតអ្នក ជំនាន់ក្រោយ និងជាពិសេសចំពោះមុខនេះ ការទប់ស្កាត់ការកម្ចាត់ជំងឺឆ្លងកូវីដ-១៩ ដែលកំពុងតែរាតត្បាត ក្នុងប្រទេសកម្ពុជាយើង គឺត្រូវការចាំបាច់ណាស់ឲ្យប្រជាពលរដ្ឋខ្មែរយើងរួបរួមសាមគ្គីគ្នា។ លោកបញ្ជាក់ថា “ខ្ញុំយល់ថា នេះមិនមែនជាពេលវេលា ដែលត្រូវបំបែកបំបាក់ខ្មែរ ដើម្បីបម្រើមហិច្ឆតា នៃនិន្នាការណានោះឡើយ។ សាមគ្គីធម៌នេះគឺជា ព្រះឱវាទដ៏ថ្លៃថ្លារបស់ព្រះសម្មាសម្ពុទ្ធ “សាមគ្គីសុខ បែកបាក់ទុក្ខ” “សាមគ្គីរស់ បែកបាក់ស្លាប់” “សាមគ្គីរឹងមាំ បែកបាក់ទន់ខ្សោយ”។
ជាមួយគ្នានោះ លោក កឹម សុខា បានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរគ្រប់ៗគ្នា សូមចូល រួមអនុវត្តន៍នូវវិធានការវិជ្ជាសាស្ត្រការពារសុខភាពរបស់បងប្អូនផ្ទាល់ខ្លួន ក្រុមគ្រួសារ និង សហគមន៍ ដើម្បីទប់ ស្កាត់ និងកម្ចាត់ជំងឺកូវីដ-១៩ ដោយកុំធ្វេសប្រហែសឲ្យសោះ។ ទន្ទឹមគ្នានេះដែរ លោកបានកោតសរសើរ និងលើកទឹកចិត្តចំពោះអាជ្ញាធរ សមត្ថកិច្ច អ្នកជំនាញនានា ជាពិសេសក្រុមគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែងលះបង់ ក្នុងការជួយស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋយើងទប់ស្កាត់ និង កម្ចាត់ជំងឺកូវី-១៩ដ៏កាចសាហាវនេះ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារសព ដែលបានទទួលមរណភាព ដោយសារជំងឺនេះផងដែរ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


