ព័ត៌មានអន្ដរជាតិ
តំណាងរាស្ត្របក្សប្រជាជនថៃ ថា ការប្រកាសរបស់អានុទីន មើលស្រាលទំនុកចិត្ត
តំណាងរាស្ត្រគណប្រប្រជាជនថៃដែលជ្រុមជ្រែង លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ឲ្យឡើងកាន់អំណាចមានរយៈពេលកំណត់៤ខែនោះ បានចេញប្រតិកម្មរិះគន់នាយករដ្ឋមន្ត្រីថៃ អានុទីន ចំពោះការប្រកាសពីបំណងរំលាយសភានៅនៅថ្ងៃទី១២ខែធ្នូ ក្នុងករណីដែលសមាជិកសភាបក្សក្រៅរដ្ឋាភិបាលភាគិតិចរបស់លោក ដាក់ញត្តិដកសេចក្តីទុកចិត្តមែនទៅកាន់រដ្ឋសភាមែននោះ។

តំណាងរាស្រ្តគណបក្សប្រជាជនចាត់ទុកការថ្លែងរបស់លោក អានុទីន កាលពីរាត្រីថ្ងៃទី២០ខែវិច្ឆិកា ជាការមើលស្រាលលើទំនុកចិត្តសាធារណៈនិងដំណើរការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថៃ ដែលជាការទាមទារចង់បានរបស់គណបក្សតប្រជាធិបតេយ្យសេរីជឿនលឿន នៅក្នុងនោះមានគណបក្សប្រជាជននេះផង ក៏ដូចជាគណបក្សភឿថៃនោះផង។
គណបក្សប្រជាជន ដែលបង្កើតឡើងក្រោយតុលាការធម្មនុញ្ញរំលាយគណបក្សឆ្ពោះទៅមុខ (Move Forward Party) ដែលឈ្នះការបោះឆ្នោតក្នុងប្រទេសថៃកាលពីខែឧសភាឆ្នាំ២០២៣ ប៉ុន្តែអាក់ខានដឹកនាំរដ្ឋាភិបាល ដោយសារតែសមាជិកព្រឺទ្ធសភាមិនគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សនេះ ដែលជាប់បណ្តឹងជាច្រើន ក្នុងនោះក៏មានបណ្តឹងជុំវិញការចោទប្រកាន់ពីការប៉ុនប៉ងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបន្ថយអំណាចព្រះរាជវាំងថៃ និង អំណាចយោធា និងការដាក់យោធាឲ្យនៅដាច់ដោយឡែកពីការជ្រែតជ្រែកចូលកិច្ចការនយោបាយ ជាដើម។
សារព័ត៌មានថៃ Thai Enquirer បានស្រង់សម្តី តំណាងរាស្រ្តមកពីគណបក្សប្រជាជន លោក Parit Wacharasindhu ដែលនិយាយថា គោលជំហរនាយករដ្ឋមន្ត្រី លោក អានុទីន គឺប្រៀបបានទៅនឹងអ្នកធ្វើកិច្ចសន្យាដែលបោះបង់គម្រោង ឬក៏បិទអាជីវកម្មដើម្បីជៀសវាងការត្រួតពិនិត្យ។
តាមការចុះផ្សាយនោះ លោក Parit គូសបញ្ជាក់នូវលក្ខខណ្ឌ៣យ៉ាងដែលគណបក្សនឹងដាក់ញត្តិដកសេចក្តីទុកចិត្ត។ ប្រសិនបើសភាមិនត្រូវបានរំលាយនៅថ្ងៃទី៣១ខែមករា២០២៦ ។ ប្រសិនបើ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមិនត្រូវបានបញ្ចប់ក្នុងការជជែកដេញដោលលើកទី៣នៅចុងឆ្នាំនេះ ឬក៏ថា ប្រសិនបើគោលនយោបាយរដ្ឋាភិបាលណាមួយត្រូវបានគេមើលឃើញថា មានគ្រោះថ្នាក់ដល់សាធារណៈជន។
លោក បានសង្កត់ធ្ងន់ថា ការរំលាយសភានៅមុនពេលបញ្ចប់ការធ្វើវិសោធនកម្ម នឹងរំលោភនូវកិច្ចព្រមព្រៀងយោគយល់គ្នា រវាងគណបក្សប្រជាជននិងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី អានុទីន។
លោក បានលើកឡើងផងដែរថា គណបក្សមានបំណងនៅជាគណបក្សប្រឆាំងដើម្បីរក្សាឯករាជ្យក្នុងការត្រួតពិនិត្យសភាប្រើប្រាស់យន្តការសភាដើម្បីការទទួលខុសត្រូវរបស់រដ្ឋាភិបាល។
ក្នុងរយៈពេលចុងក្រោយនេះ គណបក្សភឿថៃដែលត្រូវគេដឹងថា បង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលកំពុងជាប់ឃុំឃាំង បានព្រលយពីការដាក់ញត្តិដកសេចក្តីទុកចិត្តលើរដ្ឋាភិបាលភាគតិចរបស់លោក អានុទីន ដោយចោទប្រកាន់ពីការរំលោភអំណាច។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បានប្រកាសថា លោកនឹងរំលាយសភាមុនកាលកំណត់៤ខែដែលបានកំណត់តាមកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជន ព្រោះថារដ្ឋាភិបាលភាគិរបស់លោក គ្មានលទ្ធភាពការពារខ្លួនបានទេ ក្នុងការប្រឈមញត្តិដកសេចក្តីទុកចិត្តក្នុងសភានោះ៕
រ៉ាន់ រើយ

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៤ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


