Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ចេញបទបញ្ជា ហាមផ្តាច់ការចរាចរក្នុងរាជធានី និងក្រុងតាខ្មៅ មិនឱ្យចាកចេញពីផ្ទះ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានផ្ញើសារជាសំឡេង ដោយចេញបទបញ្ជាជាថ្មីទៀត ហាមផ្តាច់ការចរាចរក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ មិនឱ្យចាកចេញពីផ្ទះ ឬភូមិ និងឆ្លងខេត្ត។

សម្ដេចតេជោបានមានប្រសាសន៍ថា បន្ទាប់ពីការបិទរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្ដាល គឺនៅតែឃើញមានចរាចរណ៍មនុស្សនៅបន្តមាន​ទៀត ដូចនេះសម្ដេចសូមបញ្ជាទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់​ដើម្បីបញ្ជាក់សារជាថ្មីម្ដងទៀត សម្រាប់ប្រជាពលរដ្ឋពេលនេះ នៅផ្ទះណាគឺនៅផ្ទះនោះ នៅភូមិណាគឺនៅភូមិនោះ នៅស្រុកណាគឺនៅស្រុកនោះ នៅទីកន្លែងណាគឺនៅទីកន្លែងនោះ​ ក្នុងរយៈពេល១៤ថ្ងៃ ដោយសម្ដេចបានសំណូមពរឱ្យប្រជាពលរដ្ឋទ្រាំបន្តិចក្នុងការមិនផ្លាស់ទីទៅណាបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចក៏បានបញ្ជាក់ទៀតថា ប្រសិនជាការបិទរយៈពេល១៤ថ្ងៃនេះ នៅតែមានការបំពាន ហើយសភាពការនៃការឆ្លងមេរោគកូវីដ-១៩ក្នុងសហគមន៍មិនថតចុះ សម្ដេចអាចនឹងអូសបន្លាយនៃការបិទរាជធានីភ្នំពេញ ទីក្រុងតាខ្មៅ ខេត្តកណ្ដាល និងអាចទៅដល់បិទខេត្តមួយចំនួនទៀត តាមការចាំបាច់។

ស្តាប់​ប្រសាសន៍សម្តេច៖

សម្ដេចមានលើកឡើងថា ប្រសិនគ្មានកិច្ចសហការពីសំណាក់​ប្រជាពលរដ្ឋទេ ហើយបើគ្មានការអនុវត្តដ៏ម៉ឺងម៉ាត់ពីស្ថាប័នមានសមត្ថកិច្ច ជាពិសេសពីនគរបាល និងអាវុធហត្ថ ក៏ដូចជាអាជ្ញាធរគ្រប់ថ្នាក់ទេ នោះនឹងពិបាកក្នុងការទទួលបានជោគជ័យ។

សម្តេចតេជោបានបញ្ជាដាច់ខាតមិនឱ្យប្រជាពលរដ្ឋចេញ ឬចូលរាជធានីភ្នំពេញវិញទេ ដើម្បីបញ្ជៀសការចម្លងមេរោគពីភ្នំពេញទៅខេត្ត និងពីខេត្តចូលមកភ្នំពេញ។ សម្ដេចបានលើកករណីជាក់ស្ដែងថា មានមនុស្សមួយចំនួនដែលបានចាកចេញពីភ្នំពេញទៅខេត្ត មានខេត្តព្រៃវែង និងក្រចេះជាដើម គឺបានតេស្ដឃើញវិជ្ជមានកូវីដ១៩ នៅខេត្តតែម្ដង៕

អត្ថបទ៖ ច័ន្ទវីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម