ព័ត៌មានអន្ដរជាតិ
ខ្យល់ពុលកម្រិតប្រកាសអាសន្នពណ៌ក្រហម វាយប្រហារទីក្រុងបាងកក និងខេត្តថៃចំនួន១៤
ខ្យល់ពុល PM2.5 បានឈានដល់កម្រិតប្រកាសអាសន្នពណ៌ក្រហមហើយនៅក្នុងទីក្រុងបាងកកនិងខេត្តចំនួន១៤ ខណៈខេត្តផ្សេងៗទៀតក៏ PM2.5 ឈានដល់កម្រិតគ្រោះថ្នាក់ដែរ គ្រាន់តែពណ៌ទឹកក្រូចប៉ុណ្ណោះ ហើយបើស្ថានភាពមិនប្រសើរឡើងទេ វាក៏នឹងឈានដល់កម្រិតពណ៌ក្រហមដូចគ្នា។

តាមការផ្សាយរបស់ Khaosod, នៅថ្ងៃអង្គារទី២ខែធ្នូឆ្នាំ២០២៥, ខ្យល់ពុលកម្រិតប្រកាសអាសន្នពណ៌ក្រហមបានគ្របដណ្តប់ទីក្រុងបាងកក, ខេត្ត Samut Sakhon, Nonthaburi, Nakhon Pathom, Samut Prakan, Pathum Thani, Chonburi, Chachoengsao, Rayong, Ratchaburi, Chanthaburi, Trat, Prachinburi, Samut Songkhram និង Phetchaburi។
ទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិនៃប្រទេសថៃ (GISTDA) បានឲ្យដឹងថា ពេលឡើងដល់ចំណុចកំពូលនៅថ្ងៃអង្គារ ខ្យល់ពុល PM2.5 ក្នុងខ័ណ្ឌ Nong Khaem នៃទីក្រុងបាងកក បានឈានកម្រិតគ្រោះថ្នាក់ខ្លាំង ១០២.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ពោលគឺលើសឆ្ងាយណាស់ពីកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាលថៃ ដែលដាក់ត្រឹម២៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ។

ដោយសារតែភាពធ្ងន់ធ្ងរខ្លាំង ក្រសួងសុខាភិបាលនៃប្រទេសថៃ បានចេញការព្រមានឲ្យក្រុមមនុស្សងាយរងគ្រោះដូចជាកុមារតូច ស្រ្តីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកមានជំងឺរ៉ាំរ៉ៃ ជាពិសេសអ្នកមានជំងឺផ្លូវដង្ហើម ត្រូវចៀសវាងសកម្មភាពខាងក្រៅ ឬពាក់ម៉ាសឲ្យបានជាប់ជានិច្ចពេលចេញទៅណាមកណា។
ទន្ទឹមនោះដែរ ក្រសួងប្រកាសនរណាដែលមានរោគសញ្ញាគួរឲ្យសង្ស័យ សូមទៅមន្ទីរពេទ្យជាបន្ទាន់៕
អត្ថបទ៖ សុខ សុវណ្ណ
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៧ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


