Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ០២សង្កាត់ក្នុងខណ្ឌចំការមន ទទួលប្រព័ន្ធលូថ្មី ០២ខ្សែ ក្រោយលូចាស់ខូចខាត

បានផុស

នៅ

ប្រព័ន្ធលូថ្មីចំនួន២ខ្សែ ក្នុងសង្កាត់បឹងត្របែក នឹងសង្កាត់ផ្សារដើមថ្កូវ កំពុងដំណើរ ដើម្បីជួយដោះបន្ទុករាល់ការលំបាក ដែលពលរដ្ឋជួបកន្លងមក។ នៅកំណាត់ផ្លូវលេខ ៩៥ សង្កាត់បឹងត្របែក នឹង ផ្លូវលេខ ១៣៥ សង្កាត់ផ្សារដើមថ្កូវ អាជ្ញាធរកំពុងដាក់ប្រព័ន្ធលូថ្មី ចំនួន ២ខ្សែ ជូនពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំការមន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី រីកា ជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំការមន បានលើកឡើងថា មុនពេលអាជ្ញាធរចុះមក ដាក់ប្រព័ន្ធលូថ្មីនេះដែរ កន្លងមកជួបផលពិបាកមួយចំនួនផងដែរ ពេលបង្ហូរទឹកចេញពីផ្ទះទៅកាន់លូ គឺហូរយឺត នឹងពេលខ្លះកកស្ទះតែម្តង ធ្វើអោយទឹកកកខ្វក់ទាំងនោះជះក្លិនមិនល្អ មកកាន់ប្រព័ន្ធដង្ហើមគាត់ស្ទើរ តែមិនអាចរស់នៅបានតែម្តង។

ពលរដ្ឋបានបន្តថា ក្រោយពេលក្រុមហ៊ុនឯកជនទទួលការសាងសង់ ចាប់ផ្តើមដាក់ប្រព័ន្ធលូថ្មីជូនពលរដ្ឋ ហើយថែមទាំងឃើញមានវត្តមាន លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន nបានចុះមកត្រួតពិនិត្យ ដំណើរការដាក់លូបែបនេះទៀត ធ្វើអោយពួកគាត់មានអារម្មណ៍កាន់តែកក់ក្តៅយ៉ាងខ្លាំង ចំពោះនិរន្តភាពនៃអាយុកាលរបស់លូផងដែរ។

លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានអោយដឹងថា ការដាក់ប្រព័ន្ធលូថ្មី ២ខ្សែខាងលើនេះ គឺជាកញ្ចប់ថវិកា គម្រោងមូលនិធិអភិវឌ្ឍន៍របស់សង្កាត់ឆ្នាំ២០២៥ ដោយលូមានទំហំមុខកាត់ ៦តឹក ដែលអាចសម្រួលទុក្ខលំបាកជូនពលរដ្ឋបានមួយផ្នែកធំដែរ។

អភិបាលខណ្ឌចំការមន បានបន្តថា ដោយកន្លងមក ចំណុចនេះធ្លាប់មានប្រព័ន្ធលូ ប៉ុន្តែក៏ព្រោះតែយូរឆ្នាំពេក ទើបលូចាប់ផ្តើមខូចអស់មួយចំនួនធំ។ ដោយសារតែបែបនេះហើយទើប លោកបានដឹកនាំក្រុមការងារគណៈកម្មការគ្រប់គ្រងគម្រោងខណ្ឌ-សង្កាត់ ចុះត្រួតពិនិត្យការដ្ឋានជួសជុលដាក់ប្រព័ន្ធលូថ្មីនៅផ្លូវលេខ៩៥ នៅ ផ្លូវលេខ១៣៥ ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដំណើរការដាក់របស់ក្រុមហ៊ុនឯកជន ដែលដេញថ្លៃគម្រោងខាងលើនេះ អោយមានប្រសិទ្ធភាពកាន់តែខ្ពស់ ប្រើប្រាស់បានយូរអង្វែង។

ក្នុងឪកាសនោះ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានបន្តថា បន្ទាប់ពីចុះត្រួតពិនិត្យដំណើរការដាក់ប្រព័ន្ធលូថ្មីចំនួន ២ខ្សែ នៅផ្លូវលេខ ៩៥ នឹងផ្លូវលេខ ១៣៥រួចរាល់ លោកបានបន្តចុះត្រួតពិនិត្យស្ថានភាពផ្លូវ នឹងប្រព័ន្ធលូនៅផ្លូវលេខ៤៩២ ៤៩៤ នៅសង្កាត់ផ្សារដើមថ្កូវ ដើម្បីសម្រាប់លើកគម្រោងជួសជុលបន្តនៅឆ្នាំ ២០២៦ផងដែរ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម