Connect with us

សន្តិសុខសង្គម

ផ្ទះ​ឈើ​៥ខ្នង នៅសង្កាត់ព្រែកប្រា ត្រូវអគ្គិភ័យលេបត្របាក់អស់​ទាំងស្រុង

បានផុស

នៅ

ភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុងចំនួន ៥ខ្នង នៅសង្កាត់ព្រែកប្រា បង្កការ​ភ្ញាក់​ផ្អើល​ទាំងព្រលប់។ហេតុការណ៍​នេះ​ កើតឡើងកាលពីវេលាម៉ោង ៦និង១៥នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៦៩ ភូមិព្រែកតាកុយ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ គេបាន​ឃើញ​ផ្សែង​ហ៊ុយខ្មួលខ្មាញ់ លាយលំអណ្តាតភ្លើង។ ភ្លាមៗនោះ ប្រជាពលរដ្ឋនាំគ្នាដងទឹកពន្លត់បឋម តែ​មិន​រលត់ ទើប​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ។ ក្រោយ​មាន​ការ​រាយការណ៍ ការិយាលយនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ឆ្ពោះទៅកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍ភ្លាមៗផងដែរ។

អគ្គិភ័យខាងលើនេះ បានបង្កការខូចខាត ផ្ទះឆេះចំនួន ៥ខ្នង ប្រភេទផ្ទះឈើប្រក់ស័ង្កសី រួមសម្ភារៈអស់ទាំងស្រុង។ ចំពោះមូលហេតុ ជំនាញ មិនទាន់បញ្ជាក់​បាន​ថា ​មកពី​មូលហេតុ​អ្វី​នៅ​ឡើយ​នោះទេ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម