Connect with us

សន្តិសុខសង្គម

ព្រឹកព្រលឹមថ្ងៃចូលឆ្នាំទី៣ អគ្គិភ័យលេបត្របាក់ផ្ទះពលរដ្ឋ៣ខ្នងនៅខេត្តឧត្ដរមានជ័យ និងបណ្ដាលឲ្យស្ត្រីម្នាក់បាត់បង់ជីវិត

បានផុស

នៅ

ករណីគ្រោះអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីទាបភ្លឺ ថ្ងៃទី១៦មេសានេះ ដែលជាថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មី បណ្ដាលឆេះខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង និងបណ្ដាលឲ្យស្ត្រីវ័យ៤៥ឆ្នាំម្នាក់បាត់បង់ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណីអគ្គិភ័យនេះបានកើតឡើងនៅភូមិ​ អូរជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ។ ស្ត្រីរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះ កាវ​ ស៊ូហេង​ ភេទ​ស្រី ​ អាយុ​៤៥​ឆ្នាំ​។

តាមរបាយការណ៍ ផ្ទះដែលរងការឆាបឆេះនេះមាន ទី១ជារបស់ឈ្មោះ​ កាវ​ លីឃុន​ ភេទ​ប្រុស​ អាយុ​៧២​ឆ្នាំ​ និងប្រពន្ធឈ្មោះ​ គីម​ ញ៉រ​ អាយុ​ ៧០​ឆ្នាំ​ ផ្ទះទំហំ ១៦មែត្រ ​គុណ ៨០មែត្រ​ សាងសង់​ថ្មប្រក់ក្បឿង​ ខូចខាតមួយ និងសម្ភារប្រើប្រាស់ចំនួន​។ ម្ចាស់ផ្ទះទី២​ ឈ្មោះ​ សុន​ ចាន់កា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ប្រពន្ធឈ្មោះ​ ហ៊ួ​ គឹមហ័រ​ អាយុ​ ២៨​ឆ្នាំ​ ផ្ទះទំហំ​ ៧​មែត្រ​ គុណ ៨០មែត្រ​​ សាងសង់ពី​ ឈើលើ​ ថ្មក្រោម​ ដំបូលប្រក់ក្បឿង​ លាយស័ង្កសី​ ខូចខាតទាំងស្រុង​ និងសម្ភារប្រើប្រាស់មួយចំនួន​ធំ។  ម្ចាស់ផ្ទះទី៣​ ឈ្មោះ​ យន់​ សារឹម​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ ប្រពន្ធឈ្មោះ​ ញ៉ែម​ ណារស់​ អាយុ​ ៤៨​ឆ្នាំ​ ផ្ទះទំហំ​ ៨មែត្រ​ គុណ ៨០មែត្រ​​ សាងសង់ពី​ឈើលើថ្មក្រោម​ ដំបូលប្រក់ក្បឿង​លាយស័ង្កសី​។

ក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្ត បានចេញរថយន្ដពន្លត់អគ្គិភ័យចំនួន៤ គ្រឿង ចុះទៅកន្លែងកើតហេតុ និងបានប្រើប្រាស់ទឹកអស់ចំនួន ១៨រថយន្ត​ និងរឺម៉កដឹកទឹកចំនួន ៥គ្រឿង ទើបពន្លត់ឱ្យរលត់ទាំងស្រុង នៅម៉ោង ០៧:៤០ នាទីព្រឹក នា​ថ្ងៃ​ ខែ​ ឆ្នាំ​ដដែល​។ ចំពោះមូលហេតុ កម្លាំងជំនាញបញ្ជាក់ថា បណ្តាល​មក​ពី​ឆ្លងចរន្ដក្នុងផ្ទះ​ទី១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម