Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរស់នៅភូមិថ្មី សង្កាត់ដង្កោ សប្បាយចិត្តពេលអាជ្ញាធរស្ថាបនាផ្លូវលំជាបេតុង ងាយស្រួលធ្វើដំណើរ

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ សប្បាយ​ចិត្ត​ជា​ខ្លាំង និង​សាទរ ដែល​អាជ្ញាធរ​ចុះ​ស្ថាបនា​ប្រែក្លាយ​ផ្លូវលំ​ពិបាក​ធ្វើ​ដំណើរ​ជា​យូរ​ឆ្នាំ​មក​ហើយ ឲ្យ​ទៅ​ជា​ផ្លូវ​បេតុង មាន​ភាព​ងាយស្រួល​ឡើង​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី ឱ ចាន់លីដា ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាង​លើ លើក​ឡើង​ថា ផ្លូវ​ខាង​លើ​ខូចខាត​ជាង ១០ ឆ្នាំ មក​ហើយ ដោយសារ​តែ​ទឹកភ្លៀង​ហូរច្រោះ។ នា​រដូវវស្សា ភ្លៀង​មក​ម្តងៗ ផ្លូវ​នេះ លិច​អស់​ហើយ ធ្វើ​ដំណើរ​មិន​កើត ទឹក​មិន​ងាយ​ស្រក ដោយសារ​ផ្លូវ​នេះ​ទំនាប​ជ្រៅ​ជាងគេ​(​ដូច​បាតខ្ទះ​)​ តែ​បើ​រដូវ​ប្រាំង​វិញ ដី​ហុយ មាន​ជង្ហុក​តូច-ធំ សំបុក​មាន់ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ និង​រស់នៅ​ប្រកប​របរ​ផ្សេងៗ។

អ្នក​ស្រី​បន្ត​ថា ពេលនេះ​លែង​ព្រួយបារម្ភ​ទៀត​ហើយ ដោយសារ​អាជ្ញាធរ​យកចិត្តទុកដាក់​ស្ថាបនា​ផ្លូវ​ក្នុង​ភូមិ​មួយ​នេះ​បាន​ស្អាត​ល្អ​ប្រសើរ។ អ្នកស្រី ក៏​សូម​អរគុណ​ដល់​អាជ្ញាធរ​ផង​ដែរ ដែល​បាន​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

អាជ្ញាធរ បញ្ជាក់​ថា ផ្លូវ​ខាង​លើ មាន​ប្រវែង ១២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ប្រើប្រាស់​ថវិកា​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​ឆ្នាំ ២០២៥ ហើយ​នៅ​ពេលនេះ​ស្ថាបនា​បាន​ប្រមាណ ៥០ ភាគរយ​ហើយ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម