ព័ត៌មានជាតិ
មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤
មន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំប្រារព្វទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ក្រោមប្រធានបទ “ទំនើបកម្មនៃការព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីសុខភាពល្អប្រសើរ”ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈរបស់គ្រូពេទ្យសំដៅពង្រឹងគុណភាពសេវាសុខាភិបាលឱ្យកាន់តែឡើងថែមទៀត។

ថ្លែងក្នុងទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤នៅព្រឹកថ្ងៃទី១៩ធ្នូនេះ លោក សាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថាគោលបំណងសំខាន់នៃការប្រារព្វទិវាវេជ្ជសាស្ត្រនេះគឺដើម្បីបន្តលើកកម្ពស់ជំនាញវិជ្ជាជីវៈរបស់គ្រូពេទ្យ និងបុគ្គលិកថែទាំអ្នកជំងឺ ការផ្ទេរចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ថ្មីៗ ការពង្រឹងកិច្ចសហការ ទំនាក់ទំនងរវាងមន្ទីរពេទ្យ ក្រុមអ្នកជំនាញ និងស្ថាប័នសុខាភិបាលក្នុងប្រទេស ការផ្តោតលើសុវត្ថិភាពអ្នកជំងឺ និងគុណភាពសេវាសុខាភិបាលឱ្យកាន់តែឆាប់រហ័ស ម៉ត់ចត់ និងមានមនុស្សធម៌។

លោកនាយកមន្ទីរពេទ្យជឿជាក់ថា ក្នុងរយៈពេល ២ថ្ងៃខាងមុខនេះ យើងទាំងអស់គ្នានឹងមានការបំផុសគំនិត និងបទពិសោធន៍ ហើយយកអ្វីដែលយើងបានរៀននៅទីនេះ ទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃរបស់យើង ដើម្បីភាពប្រសើរឡើងនៃការព្យាបាល និងការថែទាំសុខភាពជូនអ្នកជំងឺ។
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំឱ្យមន្ត្រីសុខាភិបាលត្រូវលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺដោយបន្តអនុវត្តគោលការណ៍ ស្តីពីសុវត្ថិភាពអ្នកជំងឺ ការគ្រប់គ្រងហានិភ័យ ការប្រើប្រាស់ថ្នាំ និងការជៀសវាងកំហុសវិជ្ជាជីវៈ ដោយផ្តោតលើអ្នកជំងឺ និងផ្សព្វផ្សាយដល់គ្រប់មន្ទីរពេទ្យ។ជំរុញការធ្វើទំនើបកម្មបច្ចេកវិទ្យាវេជ្ជសាស្ត្រ ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធព័ត៌មានសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការតាមដានអ្នកជំងឺ។ពង្រឹងសមត្ថភាពធនធានមនុស្សវិស័យសុខាភិបាលត្រូវបន្តសិក្សា ស្រាវជ្រាវ អភិវឌ្ឍជំនាញវិជ្ជាជីវៈជាបន្តបន្ទាប់ និងបង្កើននូវវប្បធម៌ចែករំលែកទៅអ្នកជំនាន់ក្រោយ ។

លើកកម្ពស់ការថែទាំអ្នកជំងឺដោយយកចិត្តទុកដាក់ និងមោះមុត ត្រូវផ្តល់ការថែទាំប្រកបដោយការអាណិតស្រឡាញ់ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរចំពោះអ្នកជំងឺ និងមានប្រាស្រ័យទាក់ទងល្អជាមួយអ្នកជំងឺ និងក្រុមគ្រួសារ។

ជាមួយគ្នានេះដែរ ជំរុញការសហការ និងសមាហរណកម្មសេវាសុខាភិបាល ត្រូវពង្រឹងកិច្ចសហការគ្នានូវផ្នែកពាក់ព័ន្ធទាំងអស់ និងដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកទេសថ្មីៗ។ត្រូវចូលរួមអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋនិងត្រូវពង្រឹងភាពជាអ្នកដឹកនាំផ្នែកគិលានុបដ្ឋាក និងឆ្មប ក្នុងសុវត្ថិភាពអ្នកជំងឺ ដែលជាដៃគូដ៏សំខាន់ក្នុងការសម្រេចគោលដៅសុវត្ថិភាពអ្នកជំងឺ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា «ការសាមគ្គីរួបរួមគ្នាក្នុងរូបភាពជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយដ៏ធំរឹងមាំ ដើម្បីធ្វើឱ្យវិជ្ជាជីវៈនីមួយៗមានវឌ្ឍនភាពជានិរន្តរ៍»៕
លើសពីនេះទៀត លោករដ្ឋមន្រ្តី បានណែនាំទៀតថា« ជាអ្នកដឹកនាំ រាល់ការសម្រេចចិត្តដើម្បីសុខភាពរបស់អ្នកជំងឺ គឺជាការសម្រេចចិត្ត ដែលមិនមែនសម្រេចចិត្តពីក្នុងការិយាល័យទេ គឺជាការសម្រេចចិត្តពីការកសាងឡើងពីទំនុកនៅលើកន្លែងអនុវត្តជាមួយនឹងវេជ្ជបណ្ឌិត អ្នកថែទាំ និងអ្នកជំនាញ ដោយចុះពិនិត្យផ្ទាល់តែម្តងផងដែរ។ លោកសាស្រ្តាចារ្យ បានផ្តាំផ្ញើបន្ថែមថា៖ សុខភាពរបស់ប្រជាពលរដ្ឋ បានពីការព្យាបាលចេញជាផលជាសះស្បើយ។ ហើយការព្យាបាលប្រជាពលរដ្ឋមួយករណីៗ ជាការទទួលខុសត្រូវរបស់បុគ្គលិកសុខាភិបាលយើង ដោយចូលរួមជាមួយជាតិគាំទ្រការអភិវឌ្ឍន៍ប្រទេស ដែលការព្យាបាលទាំងអស់នោះត្រូវបានកត់ត្រាទុក។

សូមគ្រប់ការសម្រេចចិត្ត ផ្អែលលើគតិបណ្ឌិតនៃវិជ្ជាជីវៈជំនាញ ដោយគោរពនិយាមវិទ្យាសាស្រ្ត ស្តង់ដារជាតិ និងអន្តរជាតិឱ្យ បានច្បាស់លាស់ ដែលការព្យាបាលបែបនេះពិតជាមានប្រសិទ្ធិភាពពិតប្រាកដ»។
លោករដ្ឋមន្រ្តី បានបន្ថែមថា«គ្មានគុណភាពឯណាដែលបានមកពីសេវាដែលគ្មានសុវត្ថិភាពនោះទេ។ សុវត្ថិភាព អ្នកជំងឺមិនមែនជាការងារបន្ថែមរបស់យើងនោះទេ វាគឺជាមូលដ្ឋានគ្រឹះនៃការថែទាំប្រកបដោយគុណភាព។

សុវត្ថិភាពអ្នកជំងឺ គឺជាការងារជាប្រព័ន្ធមួយ ដែលចាប់ផ្តើមពីថ្នាក់ដឹកនាំ របស់គ្រឹះស្ថានសុខាភិបាលគ្រប់កម្រិត ក្នុងការបណ្តុះភាពជាអ្នកដឹកនាំ កសាងវប្បធម៌ សុវត្ថិភាព ជំរុញឱ្យបុគ្គលិកចូលរួមមតិ យោបល់ ការកាត់បន្ថយកំហុសវេជ្ជសាស្ត្រតាមរយៈការអនុវត្តគោលការណ៍ណែនាំ ពិធីសារថែទាំនិងព្យាបាល និងការទទួលខុសត្រូវលើតួនាទីរបស់អ្នកវិជ្ជាជីវៈ ក្នុងការរក្សាសុវត្ថិភាពអ្នកជំងឺ»៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


